ភ្នំពេញ៖ ទំហំពាណិជ្ជកម្មរវាងកម្ពុជានិងអូស្ត្រាលី សម្រេចបាន ៣៣៦,២១លានដុល្លារ ធ្លាក់ចុះ ៨,៥% ៨ខែឆ្នាំ២០២៣ បើធៀបនឹងឆ្នាំ២០២២ មានចំនួន ៣៦៣,៣៩លានដុល្លារ។ បើតាមអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបញ្ជាក់ថា អូស្ត្រាលី គឺជាដៃគូពាណិជ្ជកម្មធំទី១៧ របស់កម្ពុជា។
ពីខែមករា-ខែសីហា ឆ្នាំ២០២៣ ការនាំចេញទំនិញពីកម្ពុជា ទៅអូស្ត្រាលី មានចំនួន ២៣៦,៩២លានដុល្លារ ធ្លាក់ចុះ ៦% បើធៀបនឹងឆ្នាំ២០២២ ដែលមានចំនួន ២៥២,១៦លានដុល្លារ រីឯ ទំនិញអូស្ត្រាលីនាំមកកម្ពុជាវិញមានចំនួន ៩៩,២៩ លានដុល្លារ ធ្លាក់ចុះ ១៣,៨% ពីចំនួន ១១៥,២៣លានដុល្លារ។ បើតាមការបន្តរបស់ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ។
សូមបញ្ជាក់ថា ផលិតផលដែលកម្ពុជានាំទៅប្រទេសអូស្ត្រាលីមានដូចជា៖ ផលិតផលវាយនភណ្ឌ កង់ និងកសិកម្ម ចំណែកទំនិញកម្ពុជានាំចូលមកវិញរួមមាន ផលិតផលអេឡិចត្រូនិក ឱសថ និងយានយន្ត ជាដើម។
សូមរម្លឹកថា ក្នុងឆ្នាំ២០២២ ការធ្វើពាណិជ្ជកម្មទ្វេភាគីរវាងប្រទេសទាំងពីរ មានទឹកប្រាក់ ៥២៣,៦១លានដុល្លារ កើន ៦០,៩% បើធៀបនឹងឆ្នាំ២០២១ ដែលមាន ៣២៥,៤៧លានដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)