ភ្នំពេញ៖ ក្នុងឆ្នាំ២០២៣នេះ រំហូរវិនិយោគផ្ទាល់ពីបរទេស មានកំណើនខ្ពស់ក្នុងអត្រាប្រមាណ ៤១,៦% សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ ធៀបនឹងឆ្នាំ២០២២ ប្រមាណ ០,៤% បើទោះបីស្ថានភាពហិរញ្ញវត្ថុសកល មានការរឹតបន្តឹងយ៉ាងណាក្តី។ នេះបើតាមរបាយការណ៍ស្ដីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ ដែលជាលទ្ធផលសម័យប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣។
បើតាម កិច្ចជុំពេញអង្គគណៈរដ្ឋមន្ត្រី បានបញ្ជាក់ថា របាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅគោលនយោបាយសំខាន់ៗ របាយការណ៍ស្តីពីស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈរបស់កម្ពុជា និងទិសដៅ គោលនយោបាយសំខាន់ៗ ត្រូវបានរៀបចំឡើងក្នុងគោលបំណងបង្ហាញឱ្យឃើញពីនិន្នាការនិងដំណើរវិវត្តជារួមនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ របស់កម្ពុជា សម្រាប់ឆ្នាំ២០២៣ ដើម្បីជាមូលដ្ឋានដល់ការដាក់ចេញវិធានការអន្តរាគមន៍ចាំបាច់របស់រាជរដ្ឋាភិបាល។
របាយការណ៍នេះ បានបន្តថា ជាមួយគ្នានេះ វិស័យកសិកម្ម ត្រូវបានវាយតម្លៃថាសម្រេចបានកំណើន ០,៩% ដូចការរំពឹងទុក ចំពោះអនុវិស័យសណ្ឋាគារនិងភោជនីយដ្ឋាន ត្រូវបានវាយតម្លៃថា ងើបឡើងវិញលឿន ក្នុងអត្រា៤១,៥%។
ចំពោះ អនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ ត្រូវបាន ប៉ាន់ស្មានថានឹងមានកំណើនរឹងមាំ ក្នុងអត្រាប្រមាណ ១១,៧% ដូចការរំពឹងទុកដែលគាំទ្រភាគច្រើនដោយការនាំចេញបន្ទះសូឡា ជាពិសេស ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិក ខណៈ រំហូរនៃការវិនិយោគផ្ទាល់ពីបរទេសក្នុងអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរ មានការកើនឡើងយ៉ាងគំហុក ក្នុងអត្រា១៧២%។ បើតាមការបន្ថែមនៅក្នុងរបាយការណ៍ដដែល។
គួរបញ្ជាក់ថា សេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ ត្រូវបានរៀបចំឡើងជា ៨ផ្នែក និងមានឧបសម្ព័ន្ធចំនួន៣ ហើយត្រូវបានសម្រេចឯកភាពដោយអង្គប្រជុំ ពេញអង្គគណៈរដ្ឋមន្ត្រីនៅថ្ងៃខែឆ្នាំខាងលើ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)