ភ្នំពេញ៖ ASEAN+3 Macroeconomic Research Office (AMRO) បានវាយតម្លៃថា សេដ្ឋកិច្ចកម្ពុជានៅរក្សាបានកំណើនក្នុងអត្រា ៥,៣% ដែលជាកំណើនខ្ពស់ក្នុងតំបន់ ទោះបីត្រូវថមថយតិចជាការវាយធម្មកាលពីដើមឆ្នាំក្ដី។ បើតាមជំនួបពិភាក្សា លោក អូន ព័ន្ធមុនីរ័ត្ន ជាមួយ លោក លី គូឈីង កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៣។
លោក លី គូឈីង ដែលបានដឹកនាំក្រុមបេសកកម្មទស្សនកិច្ចប្រចាំឆ្នាំរបស់ស្ថាប័ន ASEAN+3 Macroeconomic Research Office (AMRO) ពិភាក្សាជាមួយ លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកត់សម្គាល់ថា សេដ្ឋកិច្ចកម្ពុជា មានការងើបឡើងវិញយ៉ាងឆាប់រហ័សនិងរឹងមាំបន្ទាប់ពីការបើកប្រទេសឡើង ដែលជំរុញដោយសកម្មភាពចាយវាយក្នុងស្រុក និងការកើនឡើងតម្រូវការសកល។
លោក បានគូសបញ្ជាក់ថា AMRO បានវាយតម្លៃថានៅក្នុងឆ្នាំ២០២៣ សេដ្ឋកិច្ចកម្ពុជានៅរក្សាបានកំណើនក្នុងអត្រា ៥,៣% ដែលជាកំណើនខ្ពស់ក្នុងតំបន់ ទោះបីត្រូវថមថយតិចជាការវាយធម្មកាលពីដើមឆ្នាំក្ដី។ កំណើននេះ ជំរុញដោយការងើបឡើងវិញយ៉ាងឆាប់រហ័សនៃវិស័យទេសចរណ៍, ភាពរឹងមាំនៃវិស័យកម្មន្តសាលមិនមែនកាត់ដេរ និងលំនឹងសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក ទោះបីមានការថមថយវិស័យកាត់ដេរ និងភាពង្រឹងលើវិស័យសំណង់ និងអចលនទ្រព្យក៏ដោយ។
កត្តាទាំងនេះ បង្ហាញពីលទ្ធផលនៃការអនុវត្ដវិមានកាអង្គភាពនានារបស់រាជរដ្ឋាភិបាលដើម្បីក្សាលំនឹង ជីវភាព និងសកម្មភាពសេដ្ឋកិច្ចរបស់វិស័យអាទិភាពដែលនៅទទួលផលប៉ះពោល់។ បើតាមការបន្តរបស់ លោក លី គូឈីង បានបន្តទៀតថា ទោះបីរាជរដ្ឋាភិបាលបានបង្កើនចំណាយសម្រាប់ការជួយអន្តរាគមន៍ទាំងនេះ ក៍ស្ថានភាពហិរញ្ញវត្ថុសាធារណៈជារួមនៅរក្សាបានចីរភាព តាមរយៈការរក្សានូវវិន័យថវិកា ការចាយចំទិសដៅ ព្រមទាំង ការរក្សាបំណុលសាធារណៈឱ្យនៅកម្រិតទាបអាចគ្រប់គ្រង់បាន។
វិស័យហិរញ្ញវត្ថុក៏នៅមានស្ថិរភាព ទោះបីមានការប៉ះពាល់ប្ដូរដោយសារការកើតឡើងតូវអត្រាការប្រាក់គោលជាសកល ទំហំពាណិជ្ជកម្មជារួមមានតុល្យភាពល្អប្រសើរ ដោយសារការថមថយការនាំចេញ ជាពិសេស វត្ថុធាតុដើមដើមផលិត ខណៈដែលការបង្វែរឯកជននៅមានកំណើត។ បើតាមការបន្ថែម លោក លី គូឈីង។
នាំឱកាសនោះ លោក លី គូឈីង បានបានលើកឡើងជាអនុសាសន៍មួយចំនួនដូចជា ១.កម្ពុជាគួរចាប់ផ្ដើមកសាងឡើងវិញនូវទ្រគាត់ថវិកាដើម្បីពង្រឹងភាពថត៌ហិរញ្ញវត្ថុចារណា, ២.គួរបន្តតាមដានដឹងពង្រឹងភាពធន់នៃវិស័យហិរញ្ញវត្ថុ ដើម្បីធានាស្ថិរភាព និង ៣.ការបន្តពង្រឹងការអនុវត្តគោលនយោបាយរចនាសម្ព័ន្ធ ដើម្បីបង្កើនភាពធន់ និងភាពប្រគួតប្រជែងរបស់កម្ពុជា។
នៅក្នុងជំនួបនេះ លោក អូន ព័ន្ធមុនីរ័ត្ន បានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ AMRO ចំពោះការវាយតម្លៃពាក់ព័ន្ធនឹងស្ថានភាព និងទស្សនវិស័យសេដ្ឋកិច្ចកម្ពុជា ក៍ដូចជាផ្ដល់ទស្សនៈ និងអនុសាសន៍នានា សំដៅរួមចំណែក អភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែប្រសើរឡើង និងជូនពរក្រុមការងារឱ្យទទួលបានជោគជ័យ និងផ្លែផ្កាសម្រាប់ការបំពេញបេសកកម្មការងារក្នងឆ្នាំ២០២៣ នេះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)