ភ្នំពេញ៖ អាស៊ានតែជាពន្លឺកំណើនសេដ្ឋកិច្ចរបស់ពិភពលោក នៅឆ្នាំ២០២៣ អាស៊ានអាចទទួលបាននូវកំណើនផលិតផលក្នុងស្រុកសរុប៤,៦ ស្មើនឹងប្រមាណ ៣.៦លានដុល្លារ ដែលស្មើនឹងប្រមាណ១០% នៃ ផលិតផលក្នុងស្រុក(GCF) សរុបរបស់ពិភពលោកនិងជាកម្លាំងសេដ្ឋកិច្ចលំដាប់ទី៥លើភពលោក។
បន្ទាប់ពីពិធីបើកសម័យប្រជុំពេញអង្គ នៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ បានដំណើរការក្រោមមូលបទ “សារៈសំខាន់អាស៊ាន ស្នូលនៃកំណើន កិច្ចប្រជុំកំពូលបានស្ដាប់បាយការណ៍របស់តំណាងមូលនិធិ រូបិយប័ណ្ណអនុញ្ញរជាតិ (IMF) ធនាគារពិភពលោក និងរបាយការណ៍របស់ លោក កៅ គីមហួន អគ្គលេខាធិការអាស៊ាន។
របាយការណ៍ បានជម្រាបជូនថ្នាក់ដឹកនាំបណ្តាប្រទេសអាស៊ានអំពីស្ថានការណ៍វិវត្តន៍ នៃសភាព ការណ៍ជាទូទៅ ក្នុងនោះបាយការណ៍បានកត់សម្គាល់ឃើញថា ទោះបីជាស្ថានភាព សេដ្ឋកិច្ចពិភពលោកកំពុង ធ្លាក់ចុះដោយសារវិបត្តិជំងឺកូដ-១៩. និងដោយសារវិបត្តិនៃសង្គ្រាមក៏ដូចជាភាពតានតឹងនៅក្នុងតំបន់មួយចំនួនក្តី។
បើតាមរបាយការណ៍ បានបន្តថា ប៉ុន្តែសម្រាប់អាស៊ានតែជាពន្លឺកំណើនសេដ្ឋកិច្ចរបស់ពិភពលោក ដោយឆ្នាំ២០២៣ អាស៊ានអាចទទួលបាននូវកំណើនផលិតផលក្នុងស្រុកសរុប៤,៦ ស្មើនឹងប្រមាណ ៣.៦លានដុល្លារ ដែលស្មើនឹងប្រមាណ១០% នៃផលិតផលក្នុងស្រុក(GCF) សរុបរបស់ពិភពលោក និងជាកម្លាំងសេដ្ឋកិច្ចលំដាប់ទី៥ លើភពលោក។
ទោះបីមានចំណុចវិជ្ជមានយ៉ាងនេះក្ដី តំណាងស្ថាប័នរូបិយប័ណ្ណអន្តរជាតិ និងធនាគារពិភពលោក បានអំពាវនាវឱ្យអាស៊ានធ្វើការកែទម្រង់ស្ថាប័ននេះ ពង្រឹងការវិនិយោគលើការងារលើប្រជាជន យុវជន លើវិស័យអប់រំ បច្ចេកិវទ្យាឌីជីថល និងរាល់កំណើនដែលធានាឱ្យមានចីរភាព។
នៅក្នុងកិច្ចប្រជុំខាងលើ ប្រមុខរដ្ឋប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន បានថ្លែងនូវចំណាប់អារម្មណ៍ជាបន្តបន្ទាប់ ដោយចាប់ផ្ដើមពីការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ានជាលើកដំបូងក្នុងឋានៈ ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្វាគមន៍របស់ លោក ខេរ៉ឡា ហ្សាណាណា គូសម៉ៅ នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលចូលរួម ក្នុងកិច្ចប្រជុំក្នុងនាមជាអ្នកអង្កេតការអាស៊ាន។
ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គអាស៊ានលើកទី៤៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់ប្រទេសឥណ្ឌូនេស៊ីសម្រាប់ការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូកម្ពុជា និងបានអបអរសាទរ សម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងពីការព្រួយបារម្ភនៃការកើនឡើងនៃការប្រទាញប្រទង់ខាងភូមិ សាស្ត្រនយោបាយ ដែលធ្វើឱ្យប្រទេសមួយចំនួនមានការលំបាកក្នុងការស្វែងរកចំណុចអព្យាក្រឹត្យដែលអាចគាំទ្រ បានយ៉ាងពិតប្រាកដ ប្រកបដោយបរិយាប័ន្ន កិច្ចសហប្រតិបត្តិការ និងការរួមរស់ដោយសន្តិភាព។
ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន បានថ្លែងនូវចំណាប់អារម្មណ៍ជាបន្តបន្ទាប់ដោយចាប់ ផ្ដើមពីការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូល អាស៊ានជាលើកដំបូងក្នុងឋានៈ ជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងស្វាគមន៍របស់ ឯកឧត្តម ខេរ៉ឡា ហ្សាណាណា គូសម៉ៅ នាយករដ្ឋមន្ត្រីនៃសាធារណៈរដ្ឋប្រជាធិបតេយ្យទីម័រខាងកើត ដែលចូលរួម ក្នុងកិច្ចប្រជុំក្នុងនាមជាអ្នកអង្កេតការអាស៊ាន។ ថ្នាក់ដឹកនាំជាច្រើនក៏បានរំឭកដល់កេរ្តិ៍ឈ្មោះដ៏ប្រពៃរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ
ថ្លែងនៅក្នុងកិច្ចប្រជុំពេញអង្គអាស៊ានលើកទី៤៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ដល់ប្រទេសឥណ្ឌូនេស៊ីសម្រាប់ការធ្វើបដិសណ្ឋារកិច្ចយ៉ាងកក់ក្ដៅចំពោះគណៈប្រតិភូកម្ពុជា។ សម្ដេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងពីការព្រួយបារម្ភនៃការកើនឡើងនៃការប្រទាញប្រទង់ខាងភូមិ សាស្ត្រនយោបាយ ដែលធ្វើឱ្យប្រទេសមួយចំនួនមានការលំបាកក្នុងការស្វែងរកចំណុចអព្យាក្រឹត្យដែលអាចគាំទ្រ បានយ៉ាងពិតប្រាកដ ប្រកបដោយបរិយាប័ន្ន កិច្ចសហប្រតិបត្តិការ និងការរួមរស់ដោយសន្តិភាព។
ក្នុងន័យនេះ ការឆ្លើយតបរបស់អាស៊ានពិតជាមិនមានភាពគ្រប់គ្រាន់ បើអាស៊ានគ្រាន់តែឆ្លើយតបប្រកប ដោយប្រសិទ្ធភាពចំពោះវិបត្តិដែលកំពុងកើតឡើងនោះ អាស៊ានត្រូវតែមានសមត្ថភាពក្នុងការប្រមើលមើលទប់ ស្តាត់វិបត្តិ ហើយឈានទៅកាត់បន្ថយផលប៉ះពាល់តាមរយៈការប្រើប្រាស់តួនាទីពិសេសនៃកិច្ចប្រជុំកំពូលអាស៊ាន និងក្នុងនាមជាស្ថាប័នរៀបចំគោលនយោបាយកំពូលស្របតាមគោលការណ៍ស្នូលនៃការពិគ្រោះយោបល់ និងគោល ការណ៍កុងសង់ស៊ីស អាស៊ានអាចចាត់វិធានការម៉ឺងម៉ាត់និងទាន់ពេលវេលាលើបញ្ហាដែលមានភាពបន្ទាន់និងមាន សារៈសំខាន់។ ដើម្បីឱ្យក្លាយទៅជាបជ្ឈមណ្ឌលនៃកំណើនរបស់ពិភពលោក អាស៊ានត្រូវស្វែងរកប្រភពថ្មីនៃកំណើនដ៏រឹងមាំនិងមានភាពធន់នឹងវិបត្តិ ដែលរួមមានដូចជា ការធ្វើបរិវត្តកម្មឌីជីថល អន្តរកាលបៃតង (សេដ្ឋកិច្ចពណ៌ខៀវ និងសេដ្ឋកិច្ចច្នៃប្រឌិត)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)