ភ្នំពេញ៖ កម្ពុជា បាននាំចេញកៅស៊ូនិងឈើកៅស៊ូចំនួន ១៧០ ៩៦៨តោន ទទួលបានចំណូល ២២៩,៥២លានដុល្លារ ធ្លាក់ចុះ ១០,៨៥% ៧ខែឆ្នាំ២៩២៣ បើធៀបនឹងឆ្នាំ២០២២ មានចំនួន ២៥៧,៤៥លានដុល្លារ។ នេះបើតាមស្ថិតរបស់អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ។
ការនាំចេញកៅស៊ូនិងឈើកៅស៊ូ ទទួលបានចំណូល ២២៩,៥២លានដុល្លារ ក្នុងនោះ ជ័រកៅស៊ូ មានទឹកប្រាក់ ២២៨,៥លានដុល្លារ និឈើកៅស៊ូ ១,០៧លានដុល្លារ។ បើតាមការបន្តនៅក្នុងស្ថិតិអគ្គនាយកដ្ឋានកៅស៊ូ។
ការធ្លាក់ចុះចំនួនប្រាក់ ការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ គឺដោយសារតម្លៃជ័រកៅស៊ូទីផ្សារអន្តរជាតិធ្លាក់ចុះ។ បើតាមការលើកឡើងរបស់ លោក ឃួន ផល្លា ប្រធាននាយកដ្ឋានរដ្ឋបាល និងនីតិកម្មនៃអគ្គនាយកដ្ឋាន
បានបន្តថា ខណៈ វិបត្តិសង្គមសេដ្ឋកិច្ច នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះបានធ្វើឱ្យតម្រូវការជ័រកៅស៊ូធ្លាក់ចុះ ប៉ុន្តែបរិមាណជ័រកៅស៊ូនៅក្នុងស្តុកតាមប្រទេសនានាកើនឡើង។ បើតាមភ្នំពេញប៉ុស្តិ៍។
សូមបញ្ជាក់ថា ក្នុងឆ្នាំ២០២២ កម្ពុជារកចំណូលបានជាង ៥៣១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ ក្នុងនោះចំណូលពីការនាំចេញជ័រកៅស៊ូ ៥២៧ ៧៧៤ ៥៦៩ដុល្លារ និងចំណូលពីឈើកៅស៊ូ ៤ ០៨៩ ២៧៣ដុល្លារ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)