Register Already an agent ? Login

ទំហំពាណិជ្ជកម្ម កម្ពុជា-កូរ៉េ សម្រេចបានជាង ៤៤៧លានដុល្លារ រយៈពេល៧ខែឆ្នាំ២០២៣

ភ្នំពេញ៖ រយៈពេល ៧ខែឆ្នាំ២០២៣ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វាភាគី កម្ពុជា-កូរ៉ែ សម្រេចបាន ៤៤៧.០៦លានដុល្លារ ធ្លាក់ចុះ ថយចុះ ៨,៣​% បើធៀប ឆ្នាំ២០២២ មានចំនួន ៤៨៧,៤៧​លាន​ដុល្លារ​។ ​បើតាមស្ថិតិ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា។

ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទេសទាំងពីរ កម្ពុជា​ ​នាំទំនិញ​ទៅ​កូរ៉េ ​ចំនួន ១៦៤,៧៤​លាន​ដុល្លារ កើន ២១,៦% ​បើ​ធៀប​ឆ្នាំ​២០២២ ដែលមាន ១៣៥,៤៩​លាន​ដុល្លារ​ រិឯ​កូរ៉េ នាំ​ទំនិញ​មក​កម្ពុជា ​ក្នុង​ទឹកប្រាក់ ២៨២,៣២​លាន​ដុល្លារ ធ្លាក់ចុះ ១៩,៨% ​ពី​ចំនួន ៣៥១,៩៨​លាន​ដុល្លារ​។ បើតាមស្ថិតិដដែល។

បន្ទាប់ពី​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី​កម្ពុជា​-​កូរ៉េ និង​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​តំបន់ RCEP ចូល​ជា​ធរមាន គេ​សង្កេតឃើញ​ចរន្ត​នៃ​ការដោះដូរ​ទំនិញ​នៃ​ប្រទេស​ទាំងពីរ​ បាន​បោះជំហាន​ទៅមុខ​កាន់តែ​រលូន ពិសេស​កំណើន​ការនាំចេញ​កសិផល​ពី​កម្ពុជា​ទៅ​ប្រទេស​កូរ៉េ​។ បើតាមការលើកឡើងរបស់ លោក ​លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា ដែលភ្នំពេញប៉ុស្តិ៍បានស្រង់សំដី។

ផលិតផល​ក្នុង​វិស័យ​កសិកម្ម​កម្ពុជា អាច​នឹងមាន​ឱកាស​កា​ន់​តែ​ច្រើន​នៅលើ​ទីផ្សារ​ប្រទេស​កូរ៉េ ខណៈ​គុណភាពនិង​សមត្ថភាព​ការដាំដុះ និង​កែច្នៃ​នៅ​កម្ពុជា​ក៏​កាន់តែ​ល្អប្រសើរ​។ បើតាមការបន្តរបស់ លោក ​លឹម ហេង បានបញ្ជាក់ថា ពាណិជ្ជកម្ម​អន្តរជាតិ​រវាង​កម្ពុជា​-​កូរ៉េ នឹងមាន​សញ្ញា​វិជ្ជមាន​ខ្លាំង​នៅពេល​ស្ថានភាព​នយោបាយ និង​សេដ្ឋកិច្ច​ពិភព​​លោក​ដែល​កំពុង​កើតមាន​នៅពេលនេះ​បញ្ចប់​ទៅវិញ​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)