Register Already an agent ? Login

តើសហគ្រាសត្រូវឆ្លងកាត់ការវាយតម្លៃតាមលក្ខណៈវិនិច្ឆ័យអ្វីខ្លះ មុនទទួលបានចំណាត់ថ្នាក់អនុលោមភាពសារពើពន្ធ

ភ្នំពេញ៖ ដើម្បីជំរុញការបំពញកាតព្វកិច្ចសារពើពន្ធឱ្យកាន់តែប្រសើរឡើង ក្រសួងសេដ្ឋកិច្ចរឿងញ្ញវត្ថុបានកំណត់នូវអនុលោមភាព សារពើពន្ធរបស់អ្នកជាប់ពន្ធបីប្រភេទ រួមមាន៖ ប្រភេទមាស (អនុលោមមភាពខ្ពស់) ប្រភេទប្រាក់ (អនុលោមមភាពមធ្យម) និងប្រភេទសំរឹទ្ធ (អនុលោមមភាពទាប)។ នេះបើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍លេខ១៩ នៃអគ្គនាយកដ្ឋានពន្ធដារ។

បើតាម ព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍លេខ១៩ បានបន្តថា ដោយផ្អែកលើពិន្ទុសរុបតាមលក្ខណៈវិនិច្ឆ័យដូចខាងក្រោម៖

ទី១.បានចុះបញ្ជីទដារ និងបច្ចុប្បន្នភាពការចុះបញ្ជី ពិន្ទុ១, ទី២.បានជូនដំណឹងអំពីការផ្លាស់ប្តូរព័ត៌មាននៃការចុះបញ្ជី ពិន្ទុ១, ទី៣.បានដាក់ពិតប្រកាសសានិពន្ធឡើងទៅតាមកាមកំណត់, ទី៤.បានបង់ប្រាក់ពន្ធដែលបានភាសកប់ចំនួនតាមកាលកំណត់ ពិន្ទុ១,

ទី៥.បានកាន់កាប់បញ្ជីកាគណយ្យ លិខិតយុត្តិកម្ម និងឯកសារផ្សេងៗតាមការតម្រូវ ពិន្ទុ២, ទី៦.បានចេញវិក្កយបត្រត្រឹមត្រូវលើរាល់ប្រតិបត្តិការតាមច្បាប់និងលិខិតគតិយុត្តិស្ដីពីពន្ធដារ ពិន្ទុ២, ទី៧.មិនបានប្រព្រឹត្តអំពើធ្វេសប្រហែសដូចមានចែងក្នុងពេក្រា២២៣ នៃច្បាប់អ្វីពីសារពើពន្ធ ពិន្ទុ២,ទី៨.មិនបានប្រព្រឹត្តអំពើធ្វេសប្រហែសធ្ងន់ធ្ងរដូចគេតែងក្នុងមាត្រា២២៤ នៃ ច្បាប់ស្តីពីសារពើពន្ធ ពិន្ទុ២,

ទី៩.បានបង់ប្រាក់ពន្ធ ប្រាក់ពន្ធបន្ថែម និងការប្រាស់ផ្សេងៗដែលធ្វើរដ្ឋបាលសារពើពន្ធបានកំណត់ ពិន្ទុ២, ទី១០.មិនបានកសាង ផ្ដលកំណត់ត្រា ឯកសារ របាយការណ៍ ឬព័ត៌មានក្លែងបន្លំផ្សេងៗ ពិន្ទុ២, ទី១១.បានផ្តល់កិច្ចសហការនិងអនុញ្ញាតឱ្យរដ្ឋបាលសាស្ត្រនិពន្ធពិនិត្យបពិកាកសាង ឯកសារផ្សេងៗ ពិន្ទុ២ និងទី១២.មិនត្រូវបានរកឃើញថាបានអនុវត្តការផ្ទេរថ្លៃរវាងបុគ្គលទាក់ទិន ពិន្ទុ២។

បន្ទាប់ពីវាយតម្លៃតាមលក្ខណៈវិនិច្ឆ័យខាងលើ ចំណាត់ថ្នាក់អនុលោមភាពសារពើពន្ធ ត្រូវបានកំណត់ដូចខាងក្រោម៖

ប្រភេទមាស សម្រាប់អ្នកជាប់ពន្ធដែលទទួលបានពិន្ទុសរុបចាប់ពី ១៦ ដល់ ២០

ប្រភេទប្រាក់ សម្រាប់អ្នកជាប់ពន្ធដែលទទួលបានពិន្ទុសរុបចាប់ពី ១១ ដល់ ១៥

ប្រភេទសំរឹទ្ធ សម្រាប់អ្នកជាប់ពន្ធដែលទទួលបានពិន្ទុសរុបចាប់ពី ១ ដល់ ១០៕

ដោយ៖ មឿន ឌីណា (Moeun Dyna)