ព្រះវិហារ៖ រាជរដ្ឋាភិបាល បានសម្រេចង្កើតដែនជម្រកសត្វព្រៃឆែប-ព្រះរការមានផ្ទៃដីទំហំ ៣៤៧ ៥៦៨ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តស្ទឹងត្រែង។ នេះបើយោងតាមអនុក្រឹត្យលេខ១៧៤ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែលចុះហត្ថលេខាដោយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា។
ផ្ទៃដីដែនជម្រកសត្វព្រៃឆែប-ព្រះរការខាងលើនេះ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ១៥០ ០២៧ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃឆែប ផ្ទៃដីទំហំ១០ ៣៦១ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ៧៥ អនក្រ.បក ចុះថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៦ ស្តីពីការបង្កើតដែនជម្រកសត្វព្រៃព្រះរការ និងផ្នែកខ្លះនៃរបៀងអករឺក្សជីវៈចម្រុះឧត្ត ដែលមានផ្ទៃដីទំហំ៦៧ ១៨០ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ អនក្រ.បក ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការហង្កើតរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។
សេចក្ដីសម្រេចនៅក្នុងអនុក្រឹត្យនេះមានគោលបំណង ដូចតទៅ៖
- ធានាឱ្យមានការថែទាំទីជម្រកសត្វព្រៃនិងប្រព័ន្ធដេកូឡូស៊ី ព្រមទាំងធានាឱ្យមានការបំពេញលក្ខណ្ឌ ចាំបាច់សម្រាប់ប្រភេទណាមួយនៃសត្វ រុក្ខជាតិ និងជីវៈ ចម្រុះ
- រក្សាលំនឹងបរិស្ថាន និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុនិងហានិភ័យគ្រោះមហន្តរាយធម្មជាតិ
- ធានាការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយសនិទានភាពនិងនិរន្តរភាព
- លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការចូលរួមចំណែកដល់ ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធាឌធម្មជាតិក្នុងតំបន់។
សូបញ្ជាក់ថា តំបន់ការពារធម្មជាតិនៅកម្ពុជា មានចំនួន៧៣ ក្នុងនោះ ឧទ្យានជាតិចំនួន ៩, ឧទ្យានជាតិសមុទ្រចំនួន ២, ដែនជម្រកសត្វព្រៃចំនួន ១៨, តំបន់ការពារទេសភាពចំនួន ១៤, តំបន់ប្រើប្រាស់ច្រើនយ៉ាងចំនួន ១១, តំបន់រ៉ាមសារចំនួន ៥ និងតំបន់បេតិកភណ្ឌធម្មជាតិចំនួន ១៣៕
ដោយ៖ មឿន ឌីណា (Moeun Dyna)