Register Already an agent ? Login

រាជរដ្ឋាភិបាន ចេញអនុក្រឹត្យកែ​ប្រែពង្រីកឧទ្យានជាតិព្រះមុនីវង្សបូកគោពីដីទំហំជាង១,៥៤សែនហិកតា មកផ្ទៃដីទំហំ១,៥៦សែនហិកតា

កំពត៖ រាជរដ្ឋាភិបាល បានចេញអនុក្រឹត្យ ស្តីពីការកែប្រែឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដោយកែប្រែពីផ្ទៃដីទំហំ ១៥៤ ៤៥៨ហិកតា មកផ្ទៃដីទំហំ ១៥៦ ១១៦ហិកតា ស្ថិតក្នុងភូមិសាស្ត្រខេត្តកំពត ខេត្តកំពង់ស្ពឺ និងខេត្តព្រះសីហនុ។ នេះបើតាមអនុក្រឹត្យលេខ១៦២ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣។

ផ្ទៃដីឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ខាងលើ បានមកពីការបូកបញ្ចូលផ្ទៃដីទំហំ ១៥៤ ៤៥៨ហិកតា ដែលមានចែងក្នុងអនុក្រឹត្យលេខ១៧១ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១០ ស្តីពីការកំណត់តំបន់ឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» និងឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» ហើយនិងផ្នែកខ្លះនៃរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ ដែលមានផ្ទៃដីទំហំ ១ ៦៥៨ហិកតា ដូចមានចែងក្នុងអនុក្រឹត្យលេខ០៧ ចុះថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៧ ស្តីពីការបង្កើត របៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិ។ នេះបើតាមសេចក្ដីសម្រេចនៃអនុក្រឹត្យលេខ១៦២។

ដើម្បីជ្រាប់កាន់តែច្បាស់សូមអញ្ជើញប្រិយមិតអាននូវ អនុក្រឹត្យលេខ១៦២ ស្តីពីការកែប្រែឧទ្យានជាតិព្រះមុនីវង្ស «បូកគោ» ដូចខាងក្រោម៖