Register Already an agent ? Login

អ្នកជាប់ពន្ធ ដែលទទួលបានចំណាត់ថ្នាក់អនុលោមភាពនឹងទទួលបានអត្ថប្រយោជន៍ពីរដ្ឋបាលសារពើពន្ធ គឺមាស ប្រាក់ និងសំរឹទ្ធ

ភ្នំពេញ៖ អ្នកជាប់ពន្ធ ដែលទទួលបានចំណាត់ថ្នាក់អនុលោមភាពនឹងទទួលបានអត្ថប្រយោជន៍ពីរដ្ឋបាលសារពើពន្ធ តាមប្រភេទចំណាត់ថ្នាក់រួមមាន៖ ប្រភេទមាស (អនុលោមភាពខ្ពស់) ប្រភេទប្រាក់ (អនុលោមភាពមធ្យ ខ្លងប្រភេទសំរឹទ្ធ (អនុលោមភាពបាប)។ បើតាមព្រឹត្តិបត្រព័ត៌មានប្រចាំសប្តាហ៍លេខ១៨ នៃអគ្គនាយកដ្ឋានពន្ធដារ។

ដើម្បីជំរុញការបំពេញកាតព្វកិច្ចសារពើពន្ធឱ្យកាន់តែប្រសើរឡើង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំណត់ចំណាត់ថ្នាក់អនុលោមភាពសារពើពន្ធរបស់អ្នកជាប់ពន្ធ ដោយបែងចែកជា ៣ប្រភេទ រូមមាន៖

១.ប្រភេទមាស (អនុលោមភាពខ្ពស់)

-វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ដែលមានសុពលភាព ២ឆ្នាំ

-ការបង្វិលសងអាករលើតម្លៃបន្ថែមនូវទឹកប្រាក់ក្រោម ៥០០លានរៀល ដោយមិនចាំបាច់ធ្វើសវនកម្មផ្ទៀងផ្ទាត់ជាមុន

-មិនរងការធ្វើសវនកម្មពេញលេញក្នុងរយៈពេល ២ឆ្នាំ ព្រមទាំងមិនចាំបាច់ធ្វើសវនកម្មមានកម្រិក ឬសវនកម្មលើលិខិតស្នាមវៀរលែងតែ មានការស្នើសុំពីអ្នកជាប់ពន្ធ។

២.ប្រភេទប្រាក់ (អនុលោមភាពមធ្យម)

-វិញ្ញាបនបត្រអនុសោភាពសារពើពន្ធ ដែលមានសុពលភាព ២ឆ្នាំ

-ការបង្វិលសងអាករលីតម្លៃបន្ថែមនូវទឹកប្រាក់ក្រោម ២០០លានរៀល ដោយមិនចាំបាច់ធ្វើសវនកម្មផ្ទៀងផ្ទាត់ជាមុន

-មិនរងការធ្វើសវនកម្មពេញលេញក្នុងរយៈពេល ២ឆ្នាំ និងសវនកម្មមានកម្រិតក្នុងរយៈពេល ១ឆ្នាំ ព្រមទាំងមិនចាំបាច់ធ្វើសវនកម្មលើលិខិតស្នាម វៀរលែងតែមានការស្នើសុំពីអ្នកជាប់ពន្ធ។

៣. ប្រភេទសំរឹទ្ធ (អនុលោមភាពទាប)

-វិញ្ញាបនបត្រអនុលោមភាពសារពើពន្ធ ដែលមានសុពលភាព ២ឆ្នាំ ហើយត្រូវអនុវត្តកាតព្វកិច្ចសារពើពន្ធស្របតាមច្បាប់និងលិខិត បទដ្ឋានគតិយុត្តជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ បន្តថា ការធ្វើចំណាត់ថ្នាក់អនុលោមភាពសារពើពន្ធរបស់អ្នកជាប់ពន្ធ ត្រូវផ្អែកលើលក្ខណៈវិធច្ឆ័យ ១២ចំណុច ស្មើនឹង ២០ពិន្ទុស្របតាមប្រកាសលេខ១៥៣៦ សហវ.ប្រក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៦ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

រដ្ឋបាលសារពើពន្ធមានសិទ្ធិដកហូតនិង វាយតម្លៃអនុលោមភាពសារពើពន្ធឡើងវិញក្នុងករណីអ្នកជាប់ពន្ធមិនគោរពតាមលក្ខណៈវិនិច្ឆ័យដែលខ្លួនទទួលបានទោះជាវិញ្ញាបនបត្រនៅ មានសុពលភាពក៏ដោយ។ បើតាមការបញ្ជាក់របស់ អគ្គនាយកដ្ឋានពន្ធដារ។

អ្នកជាប់ពន្ធដែលមានបំណងក្នុងការបង្កើតការស្នើសុំ និងបោះពុម្ពវិញ្ញាបនបត្រត្រអនុលោមភាព អាចប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការស្នើសុំ វិញ្ញាបនបត្រពន្ធជារដែលផ្ដល់ភាពងាយស្រួល រហ័ស និងចំរាញពេលវេលា។ បើតាមការបន្ថែមរបស់ អគ្គនាយកដ្ឋានពន្ធដារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)