Register Already an agent ? Login

ឆ្នាំ២០២៣ រាជរដ្ឋាភិបាល គ្រោងនឹងបោះផ្សាយលក់មូលប័ត្រលើកទីពីរ ២០០លានដុល្លារ សងប្រាក់ដើមកាលពីឆ្នាំ២០២២ ជិត៥០លានដុល្លារ

ភ្នំពេញ៖ នៅឆ្នាំ២០២៣ រាជរដ្ឋាភិបាល គ្រោងនឹងបោះផ្សាយលក់មូលបត្ររដ្ឋជាលើកទីពីរចំនួន ២០០លានដុល្លារ សម្រាប់សងប្រាក់ដើមនៃការបោះផ្សាយមូលប័ត្រឆ្នាំ២០២២ ចំនួន ២០០ ០០០លានរៀល (ប្រមាណ៤៩លានដុល្លារ)។ បើតាមការសង្ខេបថវិកាឆ្នាំ២០២៣ នៃនាយកដ្ឋានថវិកានីយកម្ម។

សង្ខេបថវិកាឆ្នាំ២០២៣ នៃនាយកដ្ឋានថវិកានីយកម្ម បានបន្តថា គ្រោងថវិកាចំនួន ៦១៣ ៨១៥លានរៀល (ប្រមាណ១៥១លានដុល្លារ) ទៀត សម្រាប់ធ្វើហិរញ្ញប្បទានលើគម្រោងវិនិយោគដែលអាចផ្ដល់ចំណូលដោយត្រង់មករាជរដ្ឋាភិបាល និងផ្ដល់ផលរហ័ស ​ដើម្បីធានាប្រសិទ្ធិភាពនៃការវិនិយោគ និងចីរភាពនាំការគ្រប់គ្រងបំណុលនិងថវិកាជាតិ។

ទន្ទឹមនេះ រាជរដ្ឋាភិបាលកំណត់ទំហំនៃការខ្ចីប្រាក់ដៃគូវិនិយោគអភិវឌ្ឍសម្រាប់ឆ្នាំ២០២៣ ក្នុងកម្រិត ១,៧០០លានSDR គឺកើនឡើង ១០០លានSDR ធៀបនឹងច្បាប់ថវិកាឆ្នាំ២០២២ ដោយផ្អែកលើទិដ្ឋភាពរួមមាន៖

១.ទំហំនៃតម្រូវការវិនិយោគសាធាណៈមានការកើនឡើង ដែកម្ពុជា មានភាពចាំបាច់ក្នុងការគៀរគរធនធានបន្ថែមឱ្យបានច្រើនដើម្បីបំពេញតម្រូវការសម្រាប់ជំរុញកំណើនសេដ្ឋកិច្ចឡើងវិញ

២.គម្រោងអភិវឌ្ឍន៍ដែលនឹងចុះកិច្ចព្រមព្រៀងឥណទានសម្បទានក្នុងឆ្នាំ២០២៣ ជាគម្រោងវិនិយោគសាធាណៈក្នុងវិស័យអាទិភាព (ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ការបង្កើតផលិតភាពសេដ្ឋកិច្ច និងផលិតភាពកម្ម) ហើយដែលត្រូចបានរំកិនពូឆ្នាំមុនៗមក តែមានចរិតយុទ្ធសាស្រ្តក្នុងការទ្រទ្រង់ចីរភាពក្នុងកំណើនសេដ្ឋកិច្ច ក្នុងរយៈពេលមធ្យម និងវែង

៣.ឥណទានមាកម្រិតនសម្បទានខ្ពស់, ៤.ស្ថានភាពបំណុលសាធារណៈកម្ពុជាបច្ចុប្បន្ន និងក្នុងេរយៈពេលមធ្យម នៅតែមានចីរភាព និងហានិភ័យកម្រិតទាប និង៥.ការបន្តបង្កើតប្រសិទ្ធិភាពខ្ពស់ក្នុងការគ្រប់គ្រង និងអនុវត្តគម្រោង។

ការបោះផ្សាយលក់មូលប័ត្ររដ្ឋជាលើកទីពីរ និងការខ្ចីក្នុងទំហំខាងលើ នឹងមិនបង្កើតជាបន្ទុកបំណុលវ័ណ្ឌកដល់កម្ពុជាទេ ពោលគឺគឺជាតិដ្ឋភាពបច្ចេកទេស ស្ថានភាពបំណុលសាធារណៈកម្ពុជានៅតែត្រូវបានវាយតម្លៃថា មាន ចីរភាព និងហានិភ័យកម្រិតទាប ដដែលដោយរាល់សូចនាករបំណុលគន្លឹះៗ របស់កម្ពុជាសុទ្ធតែស្ថិតក្រោមអនុបាតទាំងអស់។ បើតាមការបញ្ជាក់ សង្ខេបថវិកាឆ្នាំ២០២៣ នៃនាយកដ្ឋានថវិកានីយកម្ម។

សង្ខេបថវិកាឆ្នាំ២០២៣ នៃនាយកដ្ឋានថវិកានីយកម្ម បានឱ្យដឹងថា សន្និធិបំណុលសាធាណៈក្រៅប្រទេស គិតដំណាច់ឆ្នាំ២០២២ សរុបចំនួន ៩,៩៥៥.០៨លានដុល្លារ ក្នុងនោះ ប្រទេសចិនគ្របដណ្ដប់ ៤០%, បំណុលមរតក ៦%, ទ្វេភាគីផ្សេងៗ ២២%, ធនាគារអភិវឌ្ឍន៍អាស៊ី ២១%, ធនាគារពិភពលោក ៩% និងពហុភាគី ២%៕

ដោយ៖ មឿន ឌីណា (Moeun Dyna)