![](https://s9.kh1.co/f4/f4c872fb8388129694b7795bd34bcfd2f58f3f63.jpg)
ភ្នំពេញ៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ (ផ្លូវអាស៊ានហាយវេលេខ១) មានប្រវែងផ្លូវ ៣៦៦គីឡូម៉ែត្រ ដែលឆ្លងកាត់ខេត្តចំនួន៥ ចំណាយទឹកប្រាក់ប្រមាណ ៥០០លានដុល្លារ ដោយប្រើពេលសាងសង់ ៥៥ខែ គិតពីការបើកការដ្ឋាន ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨។
គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ មានប្រវែងផ្លូវ ៣៦៦គីឡូម៉ែត្រ ឆ្លងកាត់ខេត្ត កាត់ខេត្តកណ្តាល កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ដោយចាប់ផ្ដើម ពីព្រែកក្តាម និងបញ្ចប់ នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
![](https://s9.kh1.co/f7/f779c68d643bf35d9a40d725bf953ec736e2da32.jpg)
ផ្លូវនេះបែងចែកចេញជា ៣កំណាត់ រួមមាន៖ កំណាត់ទី១ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) កំណាត់ទី២ ភាគខាងត្បូង (ព្រែកក្តាម-ធ្លាម្អម) និងកំណាត់ទី៣ ភាគកណ្តាល (ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត)។ បើកការដ្ឋានសាងសង់ ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៨ បញ្ចប់ការសាងសង់ ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ រយៈពេលសាងសង់ ៥៥ខែ ប្រភេទផ្លូវ បេតុងកៅស៊ូ (AC) ទំហំទឹកប្រាក់គម្រោង ប្រមាណ ៥០០លានដុល្លារ។
![](https://s9.kh1.co/ce/ce5b491499a1b98d0b39e539ddb1b63c4ea60164.jpg)
គម្រោងផ្លូវនេះ សាងសង់ដោយ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV និងក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma JV និងត្រួតពិនិត្យដោយ ត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS។
![](https://s9.kh1.co/a1/a1037d30955e005951c1e673a4109cbe11f3ed8c.jpg)
គូសបញ្ជាក់ថា គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិ៥នេះ ជាផ្លូវអាស៊ានហាយវេលេខ១ នឹងផ្តល់អត្ថប្រយោជន៍យ៉ាងធំធេង ដូចជា អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់ បន្ថយគ្រោះថ្នាក់ និងការ កកស្ទះចរាចរណ៍បានយ៉ាងច្រើន។
![](https://s9.kh1.co/d7/d7fbcb87aec604c40890e207e48a792a83e2dd6e.jpg)
លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដង ផ្លូវនេះនឹងមានជីវភាពកាន់តែល្អប្រសើរតាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕
![](https://s9.kh1.co/61/613d8f041bd7a1cc6bc7aab490ea9e17314e229c.jpg)
ដោយ៖ មឿន ឌីណា (Moeun Dyna)