កំពង់ស្ពឺ៖ ក្រុមហ៊ុនយ៉ាងតិច១០ នឹងមកប្រកបអាជីវកម្មនៅក្នុងខេត្តកំពង់ស្ពឺ ឆាប់ៗនេះ រួមទាំងមានតម្រូវការកម្លាំងពលកម្មយ៉ាងហោចណាស់ ១០,០០០នាក់។ បើតាមការលើករបស់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក កាលពីថ្ងៃទិ១ ខែមេសា ឆ្នាំ២០២៣។
បើតាម លោក វ៉ី សំណាង ដែលបានដឹកនាំគណៈប្រភូទៅទស្សនកិច្ចនៅទីក្រុងហុង បានបញ្ជាក់ឱ្យដឹងថា ក្រៅពីការប្រកបអាជីវកម្មរោងចក្រដែលមានសកម្មភាពសេដ្ឋកិច្ច ផលិតសម្លៀកបំពាក់ ស្បែកជើង កាបូបគ្រប់ប្រភេទហើយនោះ ក៏មានក្រុមហ៊ុនមួយចំនួនទៀត មានបំណងវិនិយោគលើការសាងសង់ និងអចលនទ្រព្យផងដែរ។
គួសបញ្ជាក់ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ បានដឹកនាំប្រតិភូទៅកាន់ទីក្រុងហុងកុង កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៣ ដើម្បីបង្ហាញពីសក្ដានុពលរបស់ខេត្តដែលកំពុងតែរីកចម្រើន ដល់ម្ចាស់សហគ្រាស និងវិនិយោគិន។
បើតាម វ៉ី សំណាង កាលថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៣ លោក ក្រោមអធិបតីភាព លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រី ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសទទួលស្គាល់ជាផ្លូវការជាខេត្តកំពង់ស្ពឺ ទទួលបានជ័យលាភីក្នុងការបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលទី៤នៃព្រះរាជាណាចក្រកម្ពុជា។
លោក បានឱ្យដឹងថា ស្ថានភាពក្រុង ស្រុក ដែលទទួលបាន បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល(ODF)រួមមាន៖ ១-ស្រុកបសេដ្ឋទទួលបាន ODF នៅឆ្នាំ២០១៩, ២-ក្រុងច្បារមន ទទួលបាន ODF នៅឆ្នាំ២០២១ និងស្រុកចំនួន ៦ទៀតរួមមាន ស្រុកគងពិសី ស្រុកឱរ៉ាល់ ស្រុកភ្នំស្រួច ស្រុកឧដុង្គ ស្រុកសំរោងទង និងស្រុកថ្ពង ទទួលបាន ODF នៅដំណាច់ឆ្នាំ២០២២។
កន្លងទៅពេលថ្មីៗនេះ ខេត្តកំពង់ស្ពឺក៏ទទួលបាននូវពានរង្វាន់អាស៊ានពីប្រទេសឥណ្ឌូនេស៊ីផងដែរ គឺនៅឃុំ យាយម៉ៅពេជ្យនិល ស្រុកភ្នំស្រួច (បង្គន់អនាម័យស្អាត)៕
ដោយ៖ មឿន ឌីណា (Moeun Dyna)