Register Already an agent ? Login

វឌ្ឍនភាព ផ្លូវថ្មីមួយខ្សែប្រវែង ៦១គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៤ ទៅភ្នំបូកគោ បានឈូសឆាយបញ្ចប់ទាំងស្រុង

ភ្នំពេញ៖ វឌ្ឍនភាព គម្រោងស្ថបនាផ្លូវថ្មីមួយខ្សែប្រវែង ៦១គីឡូម៉ែត្រ ដែលតភ្ជាប់ពីផ្លូវជាតិលេខ ​ទៅឧទ្យានជាតិព្រះមុនីវង្សភ្នំបូកគោ មកដល់ពេលនេះបានបញ្ចប់ការឈូសឆាយទាំងស្រុង។ បើតាមការចុះពិត្យរបស់ អ្នកឧកញ៉ា សុខ គង់ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៣។

ការអភិវឌ្ឍ​ផ្លូវ​ថ្មីមួយខ្សែ​នេះ មានការ​​ចូលរួម​ពី ​អ្នកឧកញ៉ា​ ម៉ុង រិទ្ធី ជា​អ្នកផ្ដល់​ដី​សម្បទាន​ដូងប្រេង រីឯ​អ្នកឧកញ៉ា ​សុខ គង់ ជា​អ្នកចំណាយ​ថ្លៃ​ការសាងសង់ ក្រោមកិច្ចសម្របសម្រួល​រប​ស់ លោក​ ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី និងនគរូបនីយកម្ម និងអនុម័តដោយ​សម្តេចតេជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី កាលពី​ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ​២០២១​។

ក្រុមហ៊ុន​សុខា អូតែល ​ទទួលបាន​សិទ្ធិ​សម្បទាន​វិនិយោគ​អភិវឌ្ឍនៅ​ឧទ្យាន​ជាតិ​ព្រះមុនីវង្ស “​បូកគោ​”។ ក្រុមហ៊ុន បានបោះទុនរាប់រយលានដុល្លារ ដើម្បីវិនិយោគអភិវឌ្ឍកែច្នៃតំបន់នេះឱ្យមានការរីកចម្រើនគ្រប់ផ្នែក រួមមាន៖ ទេសចរណ៍ វប្បធម៌ សាសនា និងវិស័យអចលទ្រព្យ។

ការអនុវត្ត​គម្រោង​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ថ្មី​មួយខ្សែ​នេះ ក៏​​អនុវត្តតាម​ការ​ណែនាំ​​របស់ប្រមុខ​រដ្ឋាភិបាល​សម្តេច​តេជោ ហ៊ុន សែន​ ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​លើកកម្ពស់​សេដ្ឋកិច្ច និង​ទាក់ទាញ​ផ្នែក​ទេសចរណ៍​៕

ដោយ៖ មឿន ឌីណា (Moeun Dyna)