ភ្នំពេញ៖ ដើម្បីអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរប្រពៃណីជាតិនាពេលខាងមុខនេះ រមណីយដ្ឋាន រាជិនីលង្វែក នឹងបើកជូនឱ្យចូលទស្សនាឡើងវិញ “ការសាងសង់អភិវឌ្ឍន៍យ៉ាងសកម្ម នៃរមណីយដ្ឋាន រាជិនីលង្វែក” ចាប់ពីថ្ងៃទី៩ ខែមេសា ២០២៣ ខាងមុខនេះតទៅ។
តោះ!តោះ!ទៅ ទៅទស្សនា ការសាងសង់អភិវឌ្ឍន៍យ៉ាងសកម្ម នៃរមណីយដ្ឋាន រាជិនីលង្វែក បច្ចុប្បន្នមានអ្វីខ្លះដែលប្លែកក្រោយពីបានផ្អាកឱ្យចូលទៅស្សនាមួយរយៈនេះ។ ពិតជាប្លែកជាមិនខាន បើបានទៅទស្សនា នៅចាំអីទៀត!។
សូមបញ្ជាក់ថា ដើម្បីមានភាពងាយស្រួលដល់បងប្អូន ធ្វើដំណើរចូលមកកាន់រមណីយដ្ឋាន រាជិនីលង្វែក សូមបងប្អូនមេត្តា ចូលតាមច្រកផ្លូវមាត់ទន្លេ ត្រង់ចំណុចលោកយាយជំទាវ ម៉ៅ។ នៅពេលទៅទស្សនា រាជិនីលង្វែកអាចផ្តិតយករូបភាពស្អាតៗនិងស្រស់ស្រាយទាំងអស់គ្នា គ្រប់ទីកន្លែង។
កម្រងរូបភាពនៃបរិវេណរមណីយដ្ឋានរាជិនីលង្វែក មានភាពស្រស់ស្អាតនិងស្រស់ស្រាយ កុំភ្លេចមកចូលទស្សនារមណីយដ្ឋានទាំងអស់គ្នាណា ដើម្បីគយគន់សម្រស់ រាជិនីលង្វែក។
សូមបង្ហាញនូវកម្រងរូបភាពមួយចំនួន ដើម្បីឱ្យដឹងការអភិវឌ្ឍ រមណីយដ្ឋាន រាជិនីលង្វែក នៅតាមតំបន់មួយចំនួនដែលក្រុមការងារបានផ្ដិតយកនាពេលថ្មីៗ!!!
☎️ សម្រាប់ពត៌មានបន្ថែមសូមទំនាក់ទំនងមកកាន់លេខ៖ 089/098/099 218 789
? ទីតាំងរមណីយដ្ឋានរាជិនីលង្វែក https://goo.gl/maps/ZNUongFbmyUifhb57