Register Already an agent ? Login

ត្រីមាសទី៣ ការអនុម័តលើសំណើគម្រោងសាងសង់សរុប ១១៧៥គម្រោង កើន១៤៧គម្រោង ធៀបនឹងឆ្នាំ២០២១

ភ្នំពេញ៖ នៅត្រីមាសទី៣ ឆ្នាំ២០២២ ការអនុម័តលើសំណើគម្រោងសាងសង់សរុប ១១៧៥គម្រោង បានកើនឡើង ១៤៧គម្រោង ស្មនឹង​១៤,៤% បើធៀបទៅនឹងឆ្នាំ២០២១។ បើតាមកព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ នៃអគ្គនាយកដ្ឋានគោលនយោបាយរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

គម្រោងជាង​ ១ពាន់ ក្នុងនោះកើនឡើងគម្រោងសំណង់លំនៅឋាន-ភូមិគ្រឹះ សំណង់ឧស្សាហកម្ម សំណង់សាធារណៈ (ថវិកាពីវិស័យឯកជន) និងសំណង់ផ្សេងៗ លើកលែងតែប្រភេទសំណង់ពាណិជ្ជកម្ម និងទេសចរណ៍។ បើតាមការបញ្ជាក់នៅក្នុងព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣។

ព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ បានបន្តទៀតថា ទន្ទឹមនេះ វិស័យសំណង់រំពឹងថា នឹងងើបឡើងវិញក្នុងអត្រា ៣% នៅក្នុងឆ្នាំ២០២២នេះ ដោយសារកំណើនការផ្ដល់ឥណទានលើវិស័យសំណង់បានបន្តឡើង។

បើតាមព្រឹត្តិបត្រស្ថិតិសេដ្ឋកិច្ច និងហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ បានបន្ថែមឱ្យដឹងថា នៅត្រីមាសទី៣ ឆ្នាំ២០២២ គម្រោងវិនិយោគដែលបានអនុម័តដោយ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា​សរុបចំនួន ៥២គម្រោង បានកើនឡើង ៥គម្រោង ស្មើនឹង ១០,៦% និងទុនវិនិយោគសរុប ៤៦០,៨លានដុល្លារ កើនលើង​១៨,៤% បើធៀបនឹងឆ្នាំ២០២១។

ជាការសង្កេតកាតកើនឡើងនេះ គឺដោយសារកំណើនគម្រោងវិនិយោគលើផលិតបន្ទះសូឡា ការសាងសង់មន្ទីរពេទ្យ ការដំឡើងរថយន្ត គម្រោងអភិវឌ្ឍន៍តាមកោះ និងពង្រីកគម្រោងមួយចំនួនទៀតក្នុងតំបន់សេដ្ឋកិច្ចពិសេស៕

ដោយ៖ មឿន ឌីណា (Moeun Dyna)