Register Already an agent ? Login

ភ្ញៀវទេសចរជិត ២សែននាក់ បានទៅកម្សាន្តនៅខេត្តព្រះសីហនុ ក្នុងសប្ដាហ៍ទី៤ ខែវិច្ឆិកានេះ

ព្រះសីហនុ៖ ភ្ញៀវទេសចរ ដែលចូលទៅលេងកម្សាន្តក្នុងខេត្តព្រះសីហនុ មានចំនួន ១៨១,៥៣៩នាក់ ដែលចំនួននេះកើនឡើង ៩,៧៧% ក្នុងសប្តាហ៍ទី៤ នៃខែវិច្ឆិកា ឆ្នាំ២០២២។ បើតាមការឱ្យដឹងពី លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ។

ភ្ញៀវទេសចរជាតិ ១៧៦.៤៨៣នាក់ កើន ១០,១៤% និងភ្ញៀវបរទេសសរុប ៥.០៥៦នាក់ ថយ ១,៩៤%។ បើតាមការបញ្ជាក់របស់ លោក តាំង សុចិត្តគ្រឹស្នា បានបន្តថា ចំណែកភ្ញៀវចូលតាមព្រលានយន្តហោះចំនួន ១៤ជើង ស្មើនឹងសប្តាហ៍មុន មានភ្ញៀវសរុប ៧១០នាក់ ថយចុះ ២,៣៤% ក្នុងនោះ ភ្ញៀវជាតិ ៣៦នាក់ ថយចុះ ១៤,២៩% និងភ្ញៀវអន្តរជាតិ ៦៧៤នាក់ ថយចុះ ៧,៤១%។

ដោយឡែក ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានា​សរុប ១.៩៧៦នាក់ ថយចុះ ០,៥៥% ក្នុងនោះភ្ញៀវជាតិ ៨៧៤នាក់ ថយចុះ ៩,០៥% និងភ្ញៀវបរទេស ១.១០២នាក់ កើនឡើង ៧,៤១%។ បើតាមការបន្ថែមរបស់ លោក តាំង សុចិត្តគ្រឹស្នា។

ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ បានបន្ថែមទៀតថា រីឯភ្ញៀវតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាសរុប ១៧៨.៨៥៣នាក់ កើនឡើង ៩,៩៥% ក្នុងនោះភ្ញៀវជាតិ ១៧៥,៥៧៣នាក់ កើនឡើង ១០,២៦% និង ភ្ញៀវបរទេស ៣.២៨០នាក់ ថយ ៤,៧៦%៕

ដោយ៖ មឿន ឌីណា​ (Moeun Dyna)