ភ្នំពេញ៖ កម្ពុជា បាននាំអង្ករទៅកាន់ទីផ្សារអន្តរជាតិ ដែលមានបរិមាណសរុបចំនួន ៥០៩,២៤៩តោន គិតជាទឹកប្រាក់មានចំនួន ៣២៣.៩០លានដុល្លារ រយៈពេល ១០ខែ ឆ្នាំ២០២២ កើន ១០.៦៧%។ បើតាមរបាយការសហព័ន្ធស្រូវអង្ករកម្ពុជា។
គោលដៅដែលអង្ករកម្ពុជានាំទៅរួមចំនួន ៥៦ប្រទេស ដែលក្នុងនោះរួមមាន៖ ប្រទេសចិន និងតំបន់ស្វ័យត ហុង កុង ម៉ាកាវ ចំនួន ២៣១,៨៧៣តោន ប្រទេសនៅក្នុងទ្វីប អឺរ៉ុបចំនួន២៥ បានចំនួន ១៧៩,០៧៣តោន ប្រទេសសមាជិកអាស៊ានចំនួន៤ បានចំនួន ៤៨,២៥៣តោន និងផ្សេងៗចំនួន ២៥ប្រទេសបានចំនួន ៥០,០៥០តោន។
ប្រភេទអង្ករក្រអូបប្រណិតចំនួន ១៩០,៧៩០តោន អង្ករសែនក្រអូបចំនួន ១៥៣,៥៦១តោន អង្ករសគ្រាប់វែងចំនួន ១៤៤,៦៧២តោន អង្ករចំហុយ ១១,៨១៥តោន អង្ករសរីរាង្គចំនួន ៨,៣៨៨តោន និងអង្ករដំណើបចំនួន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)