ភ្នំពេញ៖ សន្ទស្សន៍ថ្លៃលំនៅដ្ឋាននៅរាជធានីភ្នំពេញ កើនដល់ ១១៥,៤ភាគរយ ក្នុងខែសីហា ឆ្នាំ២០២២ ដែលមានន័យថាតម្លៃលំនៅដ្ឋានជាមធ្យមនៅរាជធានីភ្នំពេញ បានកើនឡើង ១៥,៤ភាគរយ ធៀបនឹងឆ្នាំ២០២០ (ឆ្នាំគោល)។ បើយោងតាមរបាយការណ៍ពីធនាគារជាតិនៃកម្ពុជា ចេញផ្សាយនៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២។
របាយការណ៍ពីធនាគារជាតិនៃកម្ពុជា បានបន្តថា ក្នុងខែសីហា ឆ្នាំ២០២២ លំនៅដ្ឋាននៅរាជធានីភ្នំពេញ មានតម្លៃជាមធ្យម ៤៦៨,៤លានរៀល (១១៤.១៦៤ដុល្លារ) កើនឡើង ១,៥ភាគរយ ធៀបនឹងខែកក្កដាឆ្នាំ ២០២២ ហើយបើធៀបនឹងខែសីហា ឆ្នាំ២០២១ គឺកើនឡើង ១,៨ភាគរយ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)