Register Already an agent ? Login

CDC បានអនុម័តឱ្យក្រុម៣ វិនិយោគលើវិស័យកាត់ដេរ ទុនសរុបជាង ១៤លានដុល្លារ នៅខេត្តកណ្ដាល និងព្រះសីហនុ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តឱ្យក្រុមហ៊ុនចំនួន៣ វិនិយោគលើវិស័យកាត់ដេរ ដែលមានទុនសរុប ១៤.១លានដុល្លារ មានទីតាំងនៅខេត្តកណ្ដាល និងព្រះសីហនុ។

ក្រុមហ៊ុនទាំង៣ ដែលទទួលបានការអនុម័តពី គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រួមមាន៖

១-ក្រុមហ៊ុន CHENG ZHEN YONG INDUSTRY CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧២៣កន្លែង។

២-ក្រុមហ៊ុន XIN JIN HUA GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងបារគូ ឃុំត្រពាំងវែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,០៤១កន្លែង។

ក្រុមហ៊ុន SUCCESS METAL TECHNOLOGY CO., LTD. ដែលជាគម្រោងរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ស៊ីណូ មេធលលីក មេធៀរៀល ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ៣,៩លានដុល្លារ និងអាចបង្កើតការងារបានចំនួនប្រមាណ ៧៥០កន្លែង។

ដោយ៖ មឿន ឌីណា (Moeun Dyna)