ភ្នំពេញ៖ ក្រុមហ៊ុន AKRAM Development Co., Ltd របស់សិង្ហបុរី បានប្រកាសគម្រោងអភិវឌ្ឍអាគារបែបប្រណីតលំដាប់កំពូលមួយ នៅលើដីទំហំជាង៣,៥ហិកតា ដែលបានទិញពីក្រុមហ៊ុន OCIC។
លោកឧកញ៉ា ពុង ឃាវសែ ជាប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន OCIC និង លោក Kelvin Chua អគ្គនាយកនៃ AKRAM Development Co., Ltd និង លោក Melvin Poh ដែលជានាយកផ្នែកអភិវឌ្ឍ AKRAM បានធ្វើជាអធិបតីនៃការចុះហត្ថលេខាទិញលក់ជាផ្លូវការកាលពីថ្មីៗនេះ។
ការទិញដី ក្នុងគោលបំណងអភិវឌ្ឍនូវគម្រោងបែបប្រណីតលំដាប់កំពូល ដែលមិនធ្លាប់បានឃើញពីមុនមកនៅកម្ពុជា។ បើតាមការលើកឡើងរបស់ លោក Kelvin Chua អគ្គនាយក AKRAM បានបន្តថា ដោយសារបានមើលឃើញពីការកើនឡើងតម្រូវការគម្រោងបែបប្រណីតលំដាប់កំពូល ព្រោះដំណាក់កាលនៃជំងឺសកលបានលើកទឹកចិត្តប្រជាជនទាំងអស់កាន់តែយកចិត្តទុកដាក់លើផាសុកភាព និងគុណភាពជីវិត។
កោះនរា គឺជាទីតាំងយុត្តិសាស្ត្រដ៏មុតមាំមួយ ដែលមិនត្រឹមតែស្ថិតនៅជាប់នឹងដងទន្លេមេគង្គប៉ុណ្ណោះទេ តែក៏ស្ថិតនៅកៀកជាមួយនឹងទីតាំងដ៏ពិសិទ្ធ២ផ្សេងទៀត គឺទីក្រុងកោះពេជ្រ និងណាហ្គាវើលផងដែរ។ បើតាមការបញ្ជាក់របស់ លោក Kelvin Chua បានបន្ថែមទៀតថា កត្តាទីតាំងស្ថិតនៅក្នុងតំបន់សក្ដានុពល ព្រមជាមួយនឹងទេសភាពដ៏ស្រស់ត្រកាលនៃដងទន្លេមេគង្គ បានធ្វើឱ្យគុណតម្លៃនាពេលអនាគតនៅទីនេះ កាន់តែមានសន្ទុះជាលំដាប់។
ជាមួយនឹងបទពិសោធន៍ជាង២០ឆ្នាំ នៅក្នុងការអភិវឌ្ឍគម្រោងប្រណីត និងអចលនទ្រព្យលំដាប់ខ្ពស់ ព្រមជាមួយនឹងស្ថាបត្យកម្ម និងភាពច្នៃប្រឌិតដ៏ល្អដាច់គេ យើងជឿជាក់ថាគម្រោងអភិវឌ្ឍនេះនឹងជាផលិតផលដែលឈានមុខគេនៅក្នុងទីផ្សារអចលនទ្រព្យប្រណីតក្នុងតំបន់។ បើតាការលើកឡើងេរបស់ លោក Melvin។
គូសបញ្ជាក់ថា ក្រុមហ៊ុន OCIC បានសាងសង់ស្ពានចំនួន២ ដែលស្ពាន១ តភ្ជាប់ទៅតំបន់កោះពេជ្យ និង១ទៀតភ្ជាប់ទៅ ផ្លូវជាតិលេខ១។ ស្ពាននីមួយៗត្រូវចំណាយប្រមាណ ៣៨លានដុល្លារ។
បើតាមគម្រោង ស្ពានតភ្ជាប់កោះនរាទៅទីក្រុងកោះពេជ្យត្រូវបានប៉ាន់ស្មានថា នឹងបើកដំណើរការនៅក្នុងឆ្នាំ២០២៣ ចំណែក ស្ពានភ្ជាប់ទៅកាន់ផ្លូវជាតិលេខ១ គ្រោងបើកឱ្យប្រើប្រាស់នៅដើមខែតុលា ឆ្នាំ២០២២នេះ៕
ប្រភព៖ propertyarea.asia
ដោយ៖ មឿន ឌីណា (Moeun Dyna)