Register Already an agent ? Login

CDC បានអនុម័តឱ្យក្រុមហ៊ុន២ ធ្វើរោងចក្រកាត់ដេរ នៅខេត្តកណ្ដាល កំពង់ស្ពឺ ទុនសរុបជាង ១៤លានដុល្លារ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគ លើវិស័យកាត់ដេរ ទុនវិយោគសរុប ១៤.៣លានដុល្លារ ដែលមានទីតាំងនៅខេត្តកណ្ដាល និងកំពង់ស្ពឺ។

ក្រុមហ៊ុនទាំងពីរដែលទទួលបានការចុះបញ្ជីជាស្ថាពរពី គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារួមមាន៖

១.ក្រុមហ៊ុន MILANNA LEATHERWARE M.F.Y (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតខ្សែក្រវាត់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៩,២លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,៤១៤កន្លែង។

២.ក្រុមហ៊ុន BEST BEAUTY COMPANY LIMITED គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកតាព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៥,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២,២៣៦កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)