ភ្នំពេញ៖ កម្ពុជា បាននាំចេញអង្ករទៅទីផ្សារអន្តរជាតិប្រមាណ ៣២៧,២០០តោន ក្នុងត្រីមាសទី១ ឆ្នាំ២០២២ កើនឡើង ១៦% ប្រមាណ ៤៦៧,៥០តោន ធៀបឆឹងឆ្នាំ២០២១ ដែលមានត្រឹម ២៨០,៤៥០តោន។ បើតាមរបាយការរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ថា ទីផ្សារគោលដៅនាំចេញអង្ករច្រើនជាងគេ គឺសហភាពអឺរ៉ុប និងចិន។
នៅក្នុងរបាយការណ៍របស់ក្រសួងកសិកម្ម បានបន្តថា អង្ករជាង ៣២ម៉ឺនតោន នាំទៅសភាពអឺរ៉ុបចំនួន ៩៨,៦២៤តោន កើនឡើងចំនួន ៣១,៤៨៨តោន ស្មើនឹង ៤៧% និងចិនចំនួន ១៦៨,២៨០តោន កើនឡើងចំនួន ២៤,៩៨៧តោន ស្មើនឹង ១៧% ហើយនិង ទៅបណ្ដាប្រទេសចំនួន៤ នៅអាស៊ានចំនួន ២៨៦,៨០តោន កើនឡើងចំនួន ១,៥៤៤តោន ស្មើនឹង ៥%។
ជាមួយគ្នានោះ កម្ពុជា ក៏បាននាំចេញទៅប្រទេសគោលដៅចំនួន ២៣ប្រទេសទៀតចំនួន ៣១,៦១៦តោន ថយចុះចំនួន ១១, ២៦៩តោន ស្មើនឹង ២៦%។
អង្ករក្រអូបគ្រប់ប្រភេទចំនួន ២០៧,២៧១តោន ស្មើនឹង ៦៣%។ អង្ករសគ្រប់ប្រភេទ ត្រូវបាននាំចេញចំនួន ១១,៣៦១៧តោន ស្មើនឹង ៣៤%។ អង្ករចំហុយគ្រប់ប្រភេទ ត្រូវបាននាំចេញចំនួន ៦,៣១២តោន ស្មើនឹង ១%។ បើតាមការបន្តនៅក្នុងរបាយការណ៍ដដែល បានបន្ថែមថា ដោយឡែក ការនាំចេញអង្ករក្នុងខែមិថុនា មានចំនួន ៤៣,៥២៥តោន ថយចុះចំនួន ៣,៨៩៤តោន ស្មើនឹង ៨% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២១ ដែលមានចំនួន ៤៧,៤១៩តោន។
គួរបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុននាំចេញអង្ករចំនួន ៥៣ក្នុងនោះមានក្រុមហ៊ុន១០ បាននាំចេញអង្កររហូតដល់ ២២៤, ០៩៣តោន ប្រមាណ ៦៨% និងក្រុមហ៊ុន ៤៣ទៀត នាំចេញត្រឹមតែ ១០៣,១០៧តោន ៣១% ប៉ុណ្ណោះ៕
ដោយ៖ មឿន ឌីណា (Moeun Dyna)