ភ្នំពេញ៖ ប្រទេសបង់ក្លាដែស មានគោលបំណងចង់ពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យជាមួយកម្ពុជា ជាពិសេស វិស័យពាណិជ្ជកម្ម។ បើតាមប្រសាសន៍របស់ លោក A.K. Abdul Momen) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដែស នៅក្នុងជំនួបកិច្ចពិភាក្សាការងារ ជាមួយ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២២។
នៅក្នុងជំនួបនោះ លោក A.K. Abdul Momen បានមានប្រសាសន៍បញ្ជាក់ថា «សហប្រតិបត្តិការគ្រប់វិស័យ ពិសេស វិស័យពាណិជ្ជកម្ម ដើម្បីរក្សាសន្តិសុខស្បៀង នៅគ្រាដែលពិភពលោក កំពុងប្រឈមនឹងបញ្ហាស្បៀងឡើងថ្លៃ»។
លោក A.K. Abdul Momen ក៏បានជម្រាបជូនសម្ដេចតេជោ
ជាការឆ្លើយតប ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាពិសេស លើវិស័យពាណិជ្ជកម្ម ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានស្នើឱ្យ លោក A.K. Abdul Momen លើកទឹកចិត្តឱ្យអ្នកវិនិយោគបង់ក្លាដេស មកវិនិយោគនៅកម្ពុជា ជាឃ្លាំងម៉ាស៊ីនកិនស្រូវ។
សម្ដេចតេជោនាយករដ្ឋមន្រ្តី បានបន្តថា ដោយទិញស្រូវផ្ទាល់ពីប្រជាកសិករ សម្រាប់ស្តុកទុក សម្រាប់កិន និងសម្រាប់នាំចេញទៅប្រទេសបង់ក្លាដេសផ្ទាល់តែម្ដង ឬអាចរៀបចំសហការជាមួយប្រជាកសិករកម្ពុជា ជាធ្វើកសិកម្មតាមបែបកិច្ចសន្យាក៏បាន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)