Register Already an agent ? Login

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តក្រុមហ៊ុនពីរ ធ្វើរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅភ្នំពេញ និងខេត្តកំពង់ស្ពឺ

ភ្នំពេញ៖ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជី ឱ្យក្រុមហ៊ុនចំនួន២ វិនិយោគវិស័យកាត់ដេរ ដែលមានទីតាំងនៅរាជធានីភ្នំពេញ និងខេត្តកំពង់ស្ពឺ ទុនវិនិយោគសរុបជាង ៦លានដុល្លារ។

ក្រុមហ៊ុនទាំងពីរ ដែលទទួលបានវិញ្ញបនបត្របង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់រួមមាន៖

១.ក្រុមហ៊ុន XIN MEI DA (CAMBODIA) GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅអគារ B ផ្លូវចោមចៅ ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៣,៦លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៩៩៧កន្លែង។

២.ក្រុមហុន W.L WEI LIAN GARMENT CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រាច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៣,១លានដុល្លារ និងអាចបង្កើតការងារបានចំនួន ១,២២០កន្លែង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)