Register Already an agent ? Login

៥ខែឆ្នាំ២០២២ កម្ពុជានាំទំនិញទៅអាមេរិកសម្រេចបានទឹកប្រាក់ជិត ៤ពាន់ដុល្លារ កើនជិត៦០%

ភ្នំពេញ៖ កម្ពុជា បាននាំទំនិញចេញអាមេរិកមានទំហំទឹកប្រាក់ ៣,៧២៩លានដុល្លារ កើនឡើង ៥៧,៧% ធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២១ សម្រេចបាន ២,៣៦៤លានដុល្លារ។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ចំណែក អាមេរិក បាននាំចូលមកកម្ពុជា មានទឹកប្រាក់ចំនួន ១៣៤លានដុល្លារ កើនឡើងចំនួន ១០.៧% បើធៀបនឹងគ្រាដូចគ្នាឆ្នាំ២០២១ មានទឹកប្រាក់ ១២១លានដុល្លារ។

បើតាមរបាយការណ៍ខាងលើបានបន្តថា មុខទំនិញដែលកម្ពុជា នាំចេញភាគច្រើនមានដូចជា ផលិតផលវាយនភណ្ឌកាត់ដេរ សម្លៀកបំពាក់ ស្បែកជើង និងកាបូបសម្រាប់ធ្វើដំណើរ បន្ទះសឡា និងផលិតផលកសិកម្ម។ ចំពោះ មុខទំនិញសំខាន់ៗដែលកម្ពុជា នាំចូលពីអាមេរិកវិញ មានដូចជា រថយន្ត គ្រឿងចក្រ គ្រឿងអេឡិចត្រូនិក ឱសថ និងបរិក្ខាពេទ្យជាដើម។

ការកើនឡើងនៃការនាំចេញទំនិញរបស់កម្ពុជា ទៅអាមេរិកបានបញ្ជាក់ពីភាពល្អប្រសើររវាងកម្ពុជា និងអាមរិក ក្នុងការដោះដូរទំនិញរវាងគ្នានិងគ្នា។ អាមេរិក គឺជាទីផ្សារនាំចេញលេខមួយ និងជាទីផ្សារសំខាន់សម្រាប់ប្រទេសកម្ពុជា។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ដដែល។

បើតាមរបាយការណ៍ដដែលនេះ ប្រទេសដែលកម្ពុជានាំចេញច្រើនបន្ទាប់ពីអាមេរិក គឺប្រទេសវៀតណាម មានចំនួន ១,០៧៩លានដុល្លារ ប្រទេសកាលណាដា មានចំនួន ៤៥១លានដុល្លារ និងប្រទេសថៃមានចំនួន ៤៣៨លានដុល្លារ៕

ដោយ៖ មឿន ឌីណា (Moeun Dyna)