Register Already an agent ? Login

ខេត្តព្រះសីហនុ នៅតែជាគោលដៅទេសចរណ៍ក្នុងស្រុក ស្រូបភ្ញៀវទេសចរបានជិត ៦ម៉ឺននាក់ ៣ថ្ងៃ ខែមិថុនានេះ

ព្រះសីហនុ៖ ភ្ញៀវទេសចរក្នុងស្រុកបានធ្វើដំណើរកម្សាន្តរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែមិថុនា ឆ្នាំ២០២២ ចំនួន ២៩៤,៤៤៤នាក់ ក្នុងចំនួននេះ ៥៩,៤០៣នាក់បានទៅខេត្តព្រះសីហនុ។ បើតាមការណ៍របស់ក្រសួងទេសចរណ៍ បានបន្តថា ភ្ញៀវជិត ៣០ម៉ឺននាក់ ក្នុងនោះជាតិ ២៧៥,៧៣៤នាក់ និងបរទេសផ្ទៃក្នុង ១៨,៧១០នាក់។

នៅក្នុងរបាយការរបស់ក្រសួងទេសចណ៍បានបន្តឱ្យដឹងថា បន្ទាប់ពីខេត្តព្រះសីហនុដែលស្រួបបានភ្ញៀវទេសចរច្រើនជាងគេ គឺខេត្តកំពត ៣៧,៧៤៧នាក់, ខេត្តបាត់ដំបង ៣៦,៣៦៩នាក់, ខេត្តសៀមរាប ២៨,១៣៨នាក់, រាជធានីភ្នំពេញ ២៤,៦៥២នាក់, ខេត្តពោធិ៍សាត់ ១៦,៤៦៩នាក់, ខេត្តកំពង់ស្ពឺ ១៤,២៤៩នាក់, ខេត្តកែប ១៣,៤៤៤នាក់។ តួលេខនេះលើមានការកើនឡើងប្រមាណ ៧.៤៥% ធៀបនឹងសប្តាហ៍កន្លងមក។

បើតាមរបាយការណ៍ដដែលបានបន្ថែមថា បើតាមការពិនិត្យជាក់ស្តែងចុងសប្តាហ៍កន្លងមកនេះ ប្រជាពលរដ្ឋនៅមូលដ្ឋានដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតបានត្រៀមខ្លួនទៅចូលរួមបោះឆ្នោតគ្រប់រូបនៅថ្ងៃអាទិត្យ រីឯ កម្មករ កម្មការនី និងបុគ្គលិកក្រុមហ៊ុនឯកជន និងនិស្សិត ចំណាកស្រុកក្នុងប្រទេស ក៏បានធ្វើដំណើរទៅចូលរួមបោះឆ្នោតនៅស្រុកកំណើតតាំងពីល្ងាចថ្ងៃសុក្រនិងថ្ងៃសៅរ៍ ហើយក្រោយបំពេញកាតព្វកិច្ចបោះឆ្នោតរួច គឺបានដើរកម្សាន្តនៅតាមគោលដៅនានា ប៉ុន្តែភាគច្រើនជាគោលដៅទេសចរណ៍ ឬកន្លែងកម្សាន្ដែលនៅ ជិតៗក្នុងភូមិស្រុករបស់ពួកគាត់ផ្ទាល់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)