Register Already an agent ? Login

កម្ពុជា ទទួលបានចំណូលពីការនាំចេញអង្ករប្រមាណ ១៧៣លានដុល្លារ ៥ខែឆ្នាំ២០២២ បរិមាណជិត ៣សែនតោន

ភ្នំពេញ៖ កម្ពុជា ទទួលបានចំណូលពីការនាំចេញអង្ករប្រមាណ ២៨៣,៦៧៥តោន ទឹកប្រាក់ ១៧៣.៤៧លានដុល្លារ រយៈពេល ៥ខែឆ្នាំ២០២២ តាមរយៈក្រុមហ៊ុនចំនួន ៥៣ក្រុមហ៊ុន។ បើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

នោក្នុងបាយការណ៍សហព័ន្ធស្រូវអង្ករកម្ពុជា បានបន្តឱ្យដឹថា ទិសដៅសំខាន់រួមមានប្រទេសចិន និងតំបន់ស្វយ័តហុងកុង ម៉ាកាវ បានចំនួន ១៤៩,៤៤៧តោន ឬស្មើនឹង ៥២.៦៨% កើនឡើងចំនួន ២៣.៦៨% បើធៀបទៅនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។

ជាមួយគ្នា ការនាំចេញទៅកាន់ប្រទេសនានានៅក្នុងទ្វីបអ៊ឺរ៉ុប ចំនួន ២៣ប្រទេស បានចំនួន ៨៨,១៦៧តោន ឬស្មើនឹង ៣១% កើនឡើង៤៩.២៦% , ប្រទេសក្នុងសមាជិកអាស៊ាន ៤ប្រទេសមានចំនួន ២៥,៦៩១តោន ឬស្មើនឹង ៩.០៦% កើនឡើង ១៧.៥៩% និងការនាំចេញទៅកាន់គោលដៅផ្សេងៗ ចំនួន ២១ប្រទេសបានចំនួន ២០,៣៧៦តោន ឬស្មើនឹង ៧.២០%។

ដោយឡែក សម្រាប់ខែឧសភា ឆ្នាំ២០២២ កម្ពុជាបាននាំចេញអង្ករចំនួន ៦២,៥៣៧តោន ដែលមានកំណើន ៥៤.២៨% បើធៀបទៅនឹងខែឧសភា ឆ្នាំ២០២១៕

ដោយ៖ មឿន ឌីណា (Moeun Dyna)