Register Already an agent ? Login

ខេត្តព្រះសីហនុទទួលបានភ្ញៀវទេសចរជិត ៦ម៉ឺននាក់ ក្នុងចំណោមភ្ញៀងជិត ៣០ម៉ឹនដើកម្សាន្តទូទាំងប្រទេស

ភ្នំពេញ៖ ភ្ញៀវទេសចរផ្ទៃក្នុងសរុបប្រមាណ ២៧៤,០២៦នាក់ ក្នុងនោះភ្ញៀវជាតិ ២៥៩,៣៩៣នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១៤,៦៣៣នាក់ បានដើកម្សាន្តទូទាំងប្រទេស ក្នុងនោះខេត្តព្រះសីហនុ ទទួលបានភ្ញៀវច្រើនជាងគេប្រមាណ ៥៦,២៥១នាក់។ ចំនួនភ្ញៀងប្រមាណជិត ៣០ម៉ឺននាក់ នាចុងសប្តាហ៍ ចាប់ថ្ងៃទី២៨-២៩ ខែឧសភា ឆ្នាំ២០២២។

នៅក្នុរបាយការណ៍របស់ក្រសួងទេសចណ៍ បានឱ្យដឹងថា ចលនាភ្ញៀងដើរកម្សាន្តទូទាំងប្រទេសគោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ *ខេត្តព្រះសីហនុ ៥៦,២៥១នាក់, *ខេត្តបាត់ដំបង ៣៩,៩២៩នាក់,*រាជធានីភ្នំពេញ ៣៦,២៨២នាក់, *ខេត្តកំពត ៣១,១២១នាក់,* ខេត្តសៀមរាប ១៩,៧៨២នាក់,* ខេត្តកែប ១២,៨៣៦នាក់,* ខេត្តកំពង់ស្ពឺ ១១,៥៤៥នាក់ និង*ខេត្តពោធិ៍សាត់ ១០,៨៤៥នាក់។

តួលេខខាងលើ មានការថមថយប្រមាណ ៩.៥១% ធៀបនឹងចុងសប្តាហ៍កន្លងមក ប៉ុន្តែនៅតែមានលក្ខណៈប្រហាក់ប្រហែលចំនួនភ្ញៀវមុនពេលកូវដី-១៩ ដែលចំនួនភ្ញៀវស្ថិតក្នុងរង្វង់ជាមធ្យមប្រមាណ ២៥-៣០ម៉ឺននាក់ក្នុង១សប្តាហ៍។ បើតាមការបញ្ជាក់នៅក្នុងរបាយការណ៍ដដែល។

តាមពិនិត្យជាក់ស្តែង ប្រជាពលរដ្ឋមួយចំនួនបានកាត់បន្ថយការធ្វើដំណើរទៅកាន់គោលដៅទេសចរណ៍ឆ្ងាយៗដោយសារការកើនឡើងតំលៃប្រេងឥន្ទនៈ។ ទន្ទឹមនឹងនេះ មន្ត្រីរាជការភាគច្រើនជាប់រវល់នឹងការងារចុះមូលដ្ឋាន ប្រឡូកក្នុងការឃោសនាបោះឆ្នោតនៅតាមមូលដ្ឋានឃុំ-សង្កាត់របស់ខ្លួន មិនមានពេលនាំគ្រួសារដើរកម្សាន្តចុងសប្តាហ៍។

ដោយឡែក កម្មករ-កម្មការនីក៏នឹងរង់ចាំពេលឈប់សម្រាក បាន៣ថ្ងៃចុងសប្តាហ៍ក្រោយ ទៅចូលរួមបោះឆ្នោតនៅស្រុកកំណើតផង និងដើរកម្សាន្តផង៕

ដោយ៖ មឿន ឌីណា (Moeun Dyna)