Register Already an agent ? Login

រដ្ឋបាលខេត្តកោះកុង ប្រគល់បណ្ណកម្មសិទ្ធិដីធ្លីជាង ១ពាន់បណ្ណ ឱ្យប្រជាពលរដ្ឋនៅភូមិចំនួន៥ ក្នុងស្រុកចំនួន២

កោះកុង៖ លោក សុខ សុទ្ធី អភិបាលរងខេត្តកោះកុង បានប្រគលវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (បណ្ណកម្មសិទ្ធិដីធ្លី) ចំនួន ១,១២៩ក្បាលដី ជូនលោកអភិបាលស្រុកកោះកុង និងស្រុកមណ្ឌលសីមា ដើម្បីយកទៅប្រគល់ជូនប្រជាពលរដ្ឋជាម្ចាស់កម្មសិទ្ធិនៃដីចំនួន ៥ភូមិ កាលពីថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២២។

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ដែលត្រូវបានប្រគល់ជូនរដ្ឋបាលស្រុកទាំង២នេះ នឹងត្រូវបែកចែកជូនប្រជាពលរដ្ឋចំនួន ៥ភូមិនេះ រួមមាន៖

១. ភូមិដីទំនាប (ស្រុកកោះកុង) ចំនួន ១៤១ក្បាលដី

២.ភូមិត្រពំាងរូង (ស្រុកកោះកុង) ចំនួន ៧៨ក្បាលដី

៣.ភូមិកោះកុងក្នុង (ស្រុកកោះកុង) ចំនួន ១០៩ក្បាលដី

៤.ភូមិព្រែកអង្គុញ (ស្រុកកោះកុង) ចំនួន ១៧០ក្បាលដី

៥.ភូមិកោះប៉ោ (ស្រុកមណ្ឌលសីមា) ចំនួន ៦៣១ក្បាលដី

រដ្ឋបាលខេត្តកោះកុងបានឱ្យដឹថា ប្រជាពលរដ្ឋទូទាំងខេត្តកោះកុង ទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ/បណ្ណកម្មសិទ្ឋិដីធ្លី (បប០១) ជាង ១ម៉ឺនបណ្ណ និងក្បាលដី៕

ដោយ៖ ដោយ៖ មឿន ឌីណា (Moeun Dyna)