ស្វាយរៀង៖ វឌ្ឍនភាពគម្រោងសាងសង់ផ្លូវបេតុងទីម ១ខ្សែប្រវែង ៣,៩០០ម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ១ ម្ដុំរូបគោ២ សង្កាត់សង្ឃ័ ឆ្លងកាត់សង្កាត់ពោធិ៍តាហោ ឆ្ពោះទៅច្រាំងទន្លេវៃគោ ខាងលិចស្ពានពោធិហោ ក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀងសម្រចបានប្រមាណ ៨៥% ហើយ។ បើតាមការថ្លែងឱ្យដឹងពី លោក ណុប ចំរើន អភិបាលក្រុងស្វាយរៀង។
លោក ណុប ចំរើន បានថ្លែងឱ្យដឹងថា ក្រៅពីផ្លូវបេទីម១ខ្សែនេះ រដ្ឋបាលក្រុងស្វាយ បានទទួលគម្រោងស្ថាបនាផ្លូវចាក់បេតុង នៅក្នុងសង្កាត់ស្វាយរៀង និងសង្កាត់ចេកចំនួន ៥ខ្សែបន្ថែមទៀត ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅក្នុងក្រុងទាំងមូលជំនួសផ្លូវក្រាលថ្មបំបែក និងផ្លូវក្រាលខ្សាច់ភ្នំ។
លោក វង់ វ៉ាន់ដា អ្នកគ្រប់គ្រងស្ថាបនាផ្លូវ បានឱ្យដឹងថា ផ្លូវដែលក្រុមការងារធ្វើនេះ គឺចាប់ផ្ដើមពីខែមករា ឆ្នាំ២០២២ មកដល់បច្ចុប្បន្ន នៅសល់ប្រមាណ ១៥%ទៀតនឹងបញ្ជប់ការស្ថាបជាស្ថារពរ ឬឈានទៅបញ្ចប់នៅសប្តាហ៍ក្រោយ។
លោក បានឱ្យដឹងទៀតថា ក្នុងនោះក្រុមការងារស្ថាបនាផ្លូវជា ៣ដំណាក់កាល រួមមាន៖ ដំណាក់កាលទី១ ក្រាលកៅស៊ូ មានកំរាស់ ៥ហ៊ុន ទទឹងប្រវែង ១២ម៉ែត្រ, ដំណាក់កាលទី២ ក្រាលកៅស៊ូកំរាស់ ៥ហ៊ុនដែរ ទឹងប្រវែង ១៣ម៉ែត្រ និង ដំណាក់កាលទី៣ ចាប់ពីចំណុច PK 2+900 ដល់ 3+600 មានប្រវែង ៧០០ម៉ែត្រ ទទឹងផ្លូវ ១១ម៉ែត្រ៕
ប្រភព៖ BTV
ដោយ៖ មឿន ឌីណា (Moeun Dyna)