ភ្នំពេញ៖ ក្រុមហ៊ុនចំនួន៣ ទទួលបានការអនុញ្ញាត ពីគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា វិនិយោគលើវិស័យកាត់ដេរសម្លៀកបំពាក់ទុនសរុប ១៨.៨លានដុល្លារ មានទីតាំងនៅភ្នំពេញ និងខេត្តកំពង់ស្ពឺ។
ក្រុមហ៊ុនទាំង៣ ដែលទទូលបានការអនុម័តពី DCD រួមមាន៖
១. ក្រុមហ៊ុន ORIENT HONGYE (CAMBODIA) KNITTING CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅផ្លូវណតប្រ៊ីត ភូមិដំណាក់ធំ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៥១៤កន្លែង។
២. ក្រុមហ៊ុន KYLIN (CAMBODIA) SPORTS CO., LTD. គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្ថិតនៅផ្លូវជាតិលេខ២ ភូមិកណ្តោល សង្កាត់រលួស ខណ្ឌដង្កោ រាជធានី មានទុនវិនិយោគប្រមាណ ៥,៣លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧១៤កន្លែង។
៣. ក្រុមហ៊ុន SPEARHEAD COMMODITIES (CAMBODIA) CO., LTD. គម្រោងបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ ស្ថិតនៅភូមិរោងគោ ឃុំសំរោងទង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគចំនួន ១០,៥លានដុល្លារ និងអាចបង្កើតការងារបានចំនួន ៧៧៧កន្លែង៕
ដោយ៖ មឿន ឌីណា (Moeun Dyna)