កោះកុង៖ ចាត់ទុកជាមោឃៈការលក់ ទិញ និងផ្ទេរសិទ្ធិកាន់កាប់ដីធ្លី ដែលស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរ។ បើតាមការប្រកាសហាមឃាត់របស់របស់បាលខេត្តកោះកុងចុះថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២២។
នៅក្នុងលិខិតដែលចុះហត្ថលេខាដោយ អភិបាលបាលខេត្តកោះកុង លោក ស្រី មិថុនា ភូថង ថ្ងៃខែឆ្នាំខាងលើបានបញ្ជាក់ថា «កោះទទឹងជាសម្បត្តិរបស់រដ្ឋ ដូច្នេះការទិញលក់ឬ ដោះដូរជាអំពើខុសច្បាប់ ខណៈរាល់លិខិតផ្ទេរសិទ្ធិ លិខិតទិញលក់ និងលិខិតបញ្ជាក់ការកាន់កាប់លើកោះនេះ ក៏មិនស្របច្បាប់ដែរ ទោះមានការដឹងលឺពីមន្រ្តីមូលដ្ឋានក្ដី»។
នៅក្នុងលិខិតដដែលនេះបាន បញ្ជាឱ្យប្រជាពលរដ្ឋទាំងអស់ ដែលពាក់ព័ន្ធនឹងការកាន់កាប់លើដីកោះនេះ ត្រូវរុះរើសំណង់ និងចាកចេញពីទីតាំងកោះឱ្យឆាប់ជាទីបំផុតតាមដែលអាចធ្វើទៅបាន។
បើតាមលិខិតដដែលនេះបានព្រមានថា ចំពោះជនណាដែលនៅតែចូលទន្ទ្រានកាន់កាប់ និងបន្ដការទិញលក់ដី ក៏ដូចជាកាន់កាប់ ដីក្នុងកោះទទឹងនេះ នឹងត្រូវប្រឈមមុខច្បាប់ជាធរមាន៕
ដោយ៖ មឿន ឌីណា (Moeun Dyna)