កំពង់ចាម៖ ផ្លូវបេតុង ១ខ្សែ ប្រវែង ១៦.១៣៣គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូ DBST ១ខ្សែ ប្រវែង ៥.០៨គីឡូម៉ែត្រ នៅក្នុងស្រុកស្រីសន្ធរ ខេត្តកំពង់ចាម ត្រូវបានដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីភាព លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក។ ជាមួយគ្នា លោក ហ៊ុន ម៉ាណែត ក៏បានអញ្ជើបើកការដ្ឋានស្ថាបនាស្ពាន ៩កន្លែងផងដែរ កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២។
ស្ពានទាំង៩ កន្លែង ដែល លោក ហ៊ុន ម៉ាណែត អញ្ជើញបើកការដ្ឋានស្ថាបនាស្ពានរួមមាន៖ ស្ពានទី១ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ១៥ម៉ែត្រ, ស្ពានទី២ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ២១ ម៉ែត្រ, ស្ពានទី៣មាន ទទឹង ១០ម៉ែត្រ និងបណ្តោយ ៣៦ម៉ែត្រ, ស្ពានទី៤ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ៦៣ម៉ែត្រ។
ស្ពានទី៥ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ៦៣ម៉ែត្រ, ស្ពានទី៦ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ៤៥ម៉ែត្រ, ស្ពានទី៧ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ៣៦ម៉ែត្រ, ស្ពានទី៨ មានទទឹង ១០ ម៉ែត្រ និងបណ្តាយ ៣៦ម៉ែត្រ និង ស្ពានទី៩ មានទទឹង ១០ម៉ែត្រ និងបណ្តោយ ៩៦ម៉ែត្រ។
សូមបញ្ជាក់ថា ស្ពានទាំង ៩កន្លែងជា អំណោយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ៖ មឿន ឌីណា (Moeun Dyna)