Register Already an agent ? Login

វឌ្ឍនភាព គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុសម្រេចបាន ៦៩,៩៣% នឹងបញ្ចប់ក្នុងឆ្នាំ២០២២

តាមការគ្រោងទុក ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នឹងចប់រួចរាល់ជាស្ថា​ពរនៅដើមខែកញ្ញា ឆ្នាំ២០២២ បន្ទាប់ពីបើកការដ្ឋានសាងសង់ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ក្នុងទុនវិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិនពីប្រទេសចិន តាមរយៈក្រុមហ៊ុន Cambodian PPSHV Expressway Co.,Ltd ប្រមាណ ២,០០០លានដុល្លារ និងហិរញ្ញប្បទានឥតសំណងពីរដ្ឋាភិបាលចិន ប្រមាណ ១៥០លានដុល្លារ។

ផ្លូវល្បឿនលឿនដំបូងគេនៅប្រទេសកម្ពុជានឹងបើកដំណើរការក្នុងឆ្នាំក្រោយ។ ​តាមដានគេហទំព័រផ្លូវការ​ ដើម្បីចែករំំលែកចំណេះដឹងទាក់ទងការបើកបរ ក្នុងល្បឿនលឿន​ ប្រើប្រាស់ផ្លូវល្បឿនលឿនដោយសប្បាយរីករាយ​នឺងកាន់តែស្រឡាញ់ផ្លូវល្បឿនលឿន។ បើតាមតំព័រហ្វេសប៊ុកផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសូហនុ។

តាមរបាយការណ៍របស់ក្រុមហ៊ុនអភិវឌ្ឍន៍ ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុបានឱ្យដឹងថា ការស្ថាបនាផ្លូវនេះ បាននិងកំពុងក្រាល ស្រទាប់កៅស៊ូជាន់លើគេបង្អស់ហើយ ដោយការក្រាលដល់ស្រទាប់នេះ ហាក់ដូចជាផ្លូវល្បឿនលឿនភ្នំពេញ- ព្រះសីហនុ ជិតសាងសង់រួច ចេញជារូបរាង។

គម្រោងផ្លូវល្បឿនលឿននៅកម្ពុជា ជាលើកដំបូងនេះ មានប្រវែងសរុបជាង ១៩០គីឡូម៉ែត្រ ចាប់ពីក្នុងសង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ក្រុងព្រះសីហនុ ដោយមានទទឹងតួផ្លូវ ២៤.៥ម៉ែត្រ និងក្រាលបេតុងកៅស៊ូ (AC) កម្រាស់ ១០សង់ទីម៉ែត្រ។

ចំណែកគន្លងផ្លូវធ្វើចរាចរចែកជា ៤គន្លង (២គន្លងទៅ ២គន្លងមក) ដែលអនុញ្ញាតឱ្យយានយន្តគ្រប់ប្រភេទ អាចបើកបរ ក្នុងល្បឿនរហូតដល់ ១០០គីឡូម៉ែត្រ ក្នុងមួយម៉ោង និងកន្លែងខ្លះអាចបើកបរ ក្នុងល្បឿនដល់ ១២០គីឡូម៉ែត្រ ក្នុងមួយម៉ោង។

សូមបញ្ជាក់ថា លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណៈការ និងដឹកជញ្ជូន កំពុងចរចាជាមួយភាគីក្រុមហ៊ុនវិនិយោគផ្លូវនេះ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋ អាចធ្វើការបើកបរសាកល្បងនៅលើផ្លូវនេះ សំដៅឱ្យបានយល់ដឹងពីស្ថានភាពផ្លូវជាមុនសិន មុននឹងឈានទៅដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ដោយការបង់ប្រាក់៕

ដោយ៖ មឿន ឌីណា (Moeun Dyna)