ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយម បានសហប្រតិបត្តិការយ៉ាងជិតស្និតជាមួយនឹង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) បានអនុញ្ញាឱ្យស្ថាប័នធនាគារធំៗពីរក្នុងពិភពលោកគឺ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងធានាគារវិនិយោគរបស់សហគមន៍អឺរ៉ុប (EIB) បោះទុនវិនិយោគក្នុងការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្ត្រក្នុងខេត្ត ខេត្តបាត់ដំបង, កំពង់ធំ, កំពង់ចាម, តាកែវ និងកំពត។
នៅក្នុងអង្គប្រជុំត្រួតពិនិត្យលើវឌ្ឍនភាពនៃការអនុវត្គម្រោងកែលម្អវិស័យធារាសាស្ត្រកសិកម្ម IAIP នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ ក្រសួងធនធានទឹកបានឱ្យដឹងថា ADB និងEIB នឹងបោះទុនវិនិយោគលើការសាងសង់នូវមជ្ឈមណ្ឌលជាតិទិន្នន័យទឹកធ្វើការគ្រប់គ្រោងទឹក ប្រើប្រាស់ទឹក និងបញ្ជាទឹកដ៏មានប្រសិទ្ធភាពខ្ពស់ប្រកបដោយនិរន្តរភាព សាងសង់នូវស្ថានីយរ៉ាដាតេជោសែនទី២ នៅក្នុងមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ធំ របស់ក្រុងស្ទឹងសែន។ កំពុងរៀបចំឯកសារដាក់ឱ្យដេញថ្លៃជាសាធារណៈនាពេលខាងមុខ។
ក្រសួងបានបន្តថា លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក បានអនុញ្ញាតឱ្យ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការក្រសួងធនធានទឹក បើកកិច្ចសហការនឹង DFAT របស់ប្រទេស Australia ដើម្បីបោះទុនវិនិយោគទៅលើគម្រោងខាងលើផងដែរ។ ដោយឡែក លោក រដ្ឋមន្រ្តី ក៏បានអនុញ្ញាត អនុរដ្ឋលេខាធិការរូបនេះ សហប្រតិបត្តិការជាមួយ នឹងក្រសួងMEF និងEIB-EU ដើម្បីបោះទុនវិនិយោគលើការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងបំពាក់ឧបករណ៍ Hydrometers និងAWSs ជាច្រើនគ្រឿងសម្រាប់ខេត្តចំនួន ៦ ផ្សេងទៀត។
ក្រសួងធនធានទឹកបានបន្តទៀតថា កាលថ្ងៃទី២៣ ខែវិច្ឆិកានេះ លោក ចាន់ ស៊ីណាត អនុរដ្ឋលេខាធិការ និងជានាយក PMU-ADB and WB MOWRAM អមដោយសហការីជាច្រើនរូប តំណាងជាន់ខ្ពស់របស់ក្រសួងMEF និងក្រុមទីប្រឹក្សាគម្រោង ADB ប្រចាំនៅក្នុងក្រសួងធនធានទឹក បានអញ្ជើញចូលរួមក្នុងពិធីបើកកញ្ចប់ដាក់ឱ្យដេញថ្លៃជាសាធារណ: ជាលក្ខណៈអន្តរជាតិ លើការធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ ក្នុងស្រុកបាណន់ ខេត្តបាត់ដំបង។
ក្រុមហ៊ុនដែលបានអញ្ជើញចូលរួមមាន៖ ក្រុមហ៊ុនក្នុងប្រទេសកម្ពុជាទាំងអស់, ក្រុមហ៊ុនមកពីប្រទេសកាណាដា, ក្រុមហ៊ុនមកពីប្រទេសទេសចិន, ក្រុមហ៊ុនមកពីប្រទេសកូរ៉េ, ក្រុមហ៊ុនមកពីប្រទេសជប៉ុន។ បើតាមការឱ្យដឹងពីក្រសួងដដែល។
បើតាមក្រសួងធនទឹកបានបញ្ជាក់ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងក្រសួងMEF បានអនុញ្ញាតឱ្យADB វិនិយោគក្នុងការធ្វើទំនើបកម្មលើប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយ និងប្រព័ន្ធពាក់ព័ន្ធរបស់វាដែលអូសយកទឹកបន្ថែមមកឱ្យអាងកំពីងពួយពីតំបន់ផ្ទៃរងទឹកភ្លៀងទាំងអស់របស់តំបន់ប៉ៃលិនក្នុងផ្ទៃ ៥០០០គីឡូម៉ែត្រការ៉េ និងមានធា ៥៧០ម៉ែត្រត្រីគុណក្នុង១វិនាទី។
រដ្ឋមន្ត្រីក្រសួងធនធាន ក៏នៅបានអនុញ្ញាតឱ្យ ចាន់ ស៊ីណាត ធ្វើសហប្រតិបត្តិការជាមួយនឹងក្រសួងMEF អនុញាតិឱ្យ EIB វិនិយោគលើតំបន់អូរតាគីរបស់ប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយដែលគ្របដណ្តប់លើតំបន់ផលិតស្រូវតេជោសែនទី២ តំបន់វាលទ្រា រហូតដល់តំបន់៣ របស់ខេត្តបាត់ដំបងទាំងមូល និងប្រព័ន្ធពាក់ព័ន្ធរបស់វា ដែលអូសយកទឹកមួយច្រកទៀតពីតំបន់ស្រុករតន:មណ្ឌល ស្រុកសំឡូត ពីស្ទឹងសង្កែខាងក្រោមតំបន់សេកសក មកផ្គត់ផ្គង់ឱ្យអាងកំពីងពួយ របស់ប្រព័ន្ធធារាសាស្ត្រខាងលើ។ បើតាមការបន្ថែមរបស់ក្រសួងធនធានទឹក បន្ថែមទៀតថា ហើយមួយចំណែកទៀត EIB នឹងទទួលបន្ទុកលើការអនុវត្តធ្វើអន្តរភាពទាំងអស់លើប្រព័ន្ធធារាសាស្ត្រអាងកំពីងពួយទាំងមូល។
ក្រសួងធនធានទឹកបានបញ្ជាក់ឱ្យដឹងថា ក្រសួងMEF កំពុងតែពន្លឿននីតិវិធី ការចុះហត្ថលេខាជាមួយនឹង EIB នាពេលដ៏ខ្លីខាងមុខនេះ៕
ដោយ៖ Moeun Dyna