Register Already an agent ? Login

រដ្ឋាភិបាលនឹងដាក់ឱ្យដំណើរការ មណ្ឌលចត្តាឡីស័កថ្មី ស្ថិតនៅខណ្ឌព្រែកព្នៅនៅចុងឆ្នាំនេះ លើផ្ទៃដី ១ហិកតា

ភ្នំពេញ៖ មណ្ឌលចត្តាឡីស័កថ្មីដែលកំពង់សាង់សង់ ស្ថិតនៅស្ថិតក្នុងភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នឹងដាក់ឱ្យដំណើរការ នៅចុងខែឆ្នូ ឆ្នាំ២០២០នេះ។ តាមការថ្លែងឱ្យដឹងពី លោក ស្រី យក់ សម្បត្ដិ រដ្ឋលេខាធិការក្រសួងសុខាភិបាល បានបន្តថា មណ្ឌលចត្តាឡីស័កថ្មីនេះ មានសរុប ៦អគារ សាងសង់លើផ្ទៃដី ១ហិកតា អាចទទួលមនុស្សស្នាក់រហូតដល់ ៨០០នាក់។

លោក ស្រី យក់ សម្បត្ដិ បញ្ជាក់ប្រាប់ទៅអ្នកសារព័ត៌មាន ក្នុងពេលចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់មណ្ឌលចត្ដាឡីស័កថ្មី ថា មណ្ឌលថ្មីនេះ នឹងប្រើជំនួសឧ្យមណ្ឌលចត្តាឡីស័កពេលបច្ចុប្បន្ន ដែលប្រើបន្ទប់សាលារៀនរដ្ឋ និង សណ្ឋាគារជាដើម។

ដោយមានការអនុញ្ញាតពីរដ្ឋាភិបាល ក្រសួងសុខាភិបាល សហការជាមួយសាលារាជធានីភ្នំពេញ បានរៀបចំទីតាំងចត្ដាឡីស័កថ្មីនេះ ដើម្បីជាកន្លែងមួយទុកត្រៀមបម្រុងសម្រាប់ទទួលប្រជាពលរដ្ឋខ្មែរ ដែលមកពីក្រៅប្រទេសស រាល់ការស្នាក់នៅ និងចំណាយជាបន្ទុករបស់រដ្ឋ រយៈពេល ១៤ថ្ងៃ ប៉ុន្តែ សម្រាប់ជនបរទេសគឺ ស្នាក់នៅក្នុងសណ្ឋាគារ។

រដ្ឋលេខាធិការក្រសួងសុខាភិបាលរូបនេះ បានឱ្យដឹងទៀតថា ការសាងសង់មណ្ឌលចត្តាឡីស័កថ្មីនេះប្រើប្រាស់ថវិការដ្ឋទាំងស្រុង ប្រមាណ ៨០ម៉ឺនដុល្លារ ដែលបានសាងសង់កាលពី ខែកញ្ញា កន្លងទៅ៕

ដោយ៖ Moeun Dyna