Register Already an agent ? Login

រយៈពេល ៨ខែឆ្នាំនេះ កម្ពុជា ទទួលបានការវិនិយោគ ១១៣គម្រោង ក្នុងទុនវិយោគសរុបជាង ២ពាន់ដុល្លារ

ភ្នំពេញ៖ របាយការណ៍របស់ ក្រសួងសេដ្ឋកិច្ច បានឱ្យដឹងថា រយៈពេល ៨ខែ ឆ្នាំ២០២០ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តលើគម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ចពិសេសសរុបចំនួន ១១៣គម្រោង សរុបទុនវិនិយោគប្រមាណ ២ ៣២៩លានដុល្លារ។

របាយការណ៍របស់ក្រសួងបានបន្តថា រយៈពេល ៨ខែ ដូចគ្នាធៀបទៅនឹងឆ្នាំ២០១៩ បានធ្លាក់ចុះ ២២គម្រោង ហើយចំនួនទន់វិយោគបានធ្លាក់ចុះ ៥៧,១ភាគរយ និងបង្កើតកម្លាំងពលកម្មថ្មីបានចំនួន ៨៤ ៣៤២ នាក់ បានធ្លាក់ចុះ ៥១,៥ភាគរយ ផងដែរ។

ក្រសួងបានបញ្ជាក់ថា «ទោះបីជា គម្រោងវិនិយោគជារួមមានការធ្លាក់ចុះយ៉ាងណាក្តី គម្រោងវិនិយោគក្នុងវិស័យឧស្សាហកម្ម បានកើនឡើង ៨គម្រោង ធៀបនឹងរយៈពេលដូចគ្នា»។

នៅក្នុងបាយការណ៍បានបន្តឱ្យដឹងទៀតថា ផ្នែកសំណង់ រយៈពេល ៨ខែ ទុនវិនិយោគសរុប ប្រមាណជាង ៥ពាន់លានដុល្លារ បានធ្លាក់ចុះ ១៥,១ភាគរយ។ គម្រោងដែលត្រូវបានអនុញ្ញាតឱ្យសាងសង់ មានចំនួនសរុប ៣ ៣៥០ គម្រោង កើនឡើង ៤៤៥គម្រោង គិតជាផ្ទៃក្រឡាសរុប ១១,៤ លានម៉ែត្រការ៉េ ដែលធ្លាក់ចុះ ៤,៨ ភាគរយ។

បើតាមការក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា ក្នុងចំណោមគម្រោងទាំងអស់ ភាគច្រើនជាសំណង់ប្រភេទលំនៅដ្ឋាន មានចំនួនសរុប ២ ៨១៩គម្រោង មានផ្ទៃក្រឡា ៦៤៤ពាន់ម៉ែត្រការ៉េ ដែលស្មើនឹង ៨៤ភាគរយ នៃចំនួនគម្រោងសរុប៕

ដោយ៖ Moeun Dyna