កណ្ដាល៖ គម្រោងអភិវឌ្ឍន៍ខេត្តកណ្ដាល ការសិក្សាលម្អិតនូវប្លង់គោលបានបញ្ចប់រួចរាល់ហើយពេលនេះ ប៉ុន្តែអ្វីដែលត្រូវអនុវត្តគឺរងចាំរដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាតែប៉ុណ្ណោះ។ បើតាមការបញ្ជាក់ឱ្យដឹងពី លោក វ៉ាន់ វ៉ាត អ្នកជំនាញនគរូបនីយកម្មណីយកម្ម និងសំណង់របស់កម្ពុជា បានបន្តថា តាមការសិក្សារួមមាន ក្រុង ស្រុក នានារបស់ខេត្តទាំងមូល។
លោក បានបន្តទៀតថា ផែនការអភិវឌ្ឍន៍នៅក្នុងខេត្តនេះទាំងមូលត្រូវបានរៀបចំរួចរាល់ ទាំងហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ត្រ នគរូបនីយកម្ម និងកាបែងបែងចែកតំបន់អភិវឌ្ឍន៍។ លោក ថា ខណៈ ដែលរដ្ឋាភិបាលបានឹងកំពុងរៀបចំប្លង់គោលប្រើប្រាសីដី នៅតាមបណ្តាក្រុងស្រុក និងខេត្តនានានៅទូទាំងប្រទេស។
នៅពេលដែលយើងអនុវត្តអ្វីៗនឹងទៅស្រមតាមផែនការដែលបានកំណត់ គឺយើងធ្វើទៅតាមដំណាក់កាល ដោយផ្តោតលើគម្រោងអភិវឌ្ឍន៍អទិភាពជាមុន ហើយមួយទៀតផែនការដែលយើងត្រៀមទុកអភិវឌ្ឍន៍ អាជ្ញាធរត្រូវតែត្រៀមទុក កុំឱ្យមានការរំលោភបំពានហើយមានការអភិវឌ្ឍន៍នៅពេលខាងមុខ។ ជាការបន្ថែមរបស់ លោក វ៉ាន់ វ៉ាត បញ្ជាក់ថា «តែអ្វីដែលសំខាន់យើងខ្វះខាតថវិកា។ ដូច្នេះសង្ឃឹមថាដ្ឋាភិបាលនឹងទម្លាក់កញ្ចប់ថវិកាទៅតាមពេលវេលាសមស្របណាមួយ»។
សម្រាប់ខេត្តកណ្តាល មានការកំណត់ផែនការអភិវឌ្ឍន៍ប្រើប្រាស់ដីរួចរាល់អស់ហើយ ដែលបានបែកចែកទីតាំងសម្រាប់ការរស់នៅ កន្លែងធ្វើអាជីវកម្ម ឧស្សាហកម្ម និងផលិតកម្មផ្សេងៗនៅតាមតំបន់នីមួយៗ។ ជាការបន្ថែមទៀតរបស់ អ្នកចំនាញដដែល បញ្ជាក់ទៀតថា សម្រាប់គម្រោងថវិកាក្នុងការអភិវឌ្ឍន៍ក្នុងខេត្តកណ្តាលគឺមានផែនការរយៈពេល ១៥ឆ្នាំ។
លោក បានអះអាង យើងមានគម្រោងហេដ្ឋារនាសម្ព័ន្ធទាំងអស់នៅទូទាំងខេត្ត ដែលអាស្រ័យលើការកំណត់គម្រោងសម្រាប់តំបន់ប្រើប្រាស់ ដូចជាតំបន់ឧស្សាហកម្ម តំបន់លំនៅឋាន តំបន់ពាណិជ្ជកម្ម តំបន់សេដ្ឋកិច្ចពិសេស បានបែងចែករួចហើយ។
គួរបញ្ជាក់ថា បច្ចុប្បន្នខេត្តកណ្ដាលកំពុងមានការកើនឡើងខ្លាំងនៅគម្រោងអភិវឌ្ឍន៍វិស័យអចលនទ្រព្យ និងមានការបង្កើតគម្រោងជាច្រើនកំពុងសាងសង់។ គម្រោងដែលធំនោះគឺ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី ដែលកំពុងតែដំណើរ នៅក្រុងតាខ្មៅ និងស្រុកកណ្ដាលស្ទឹង ក្នុងទំហំទឹកប្រាក់វិនិយោគ ១,៥០០លានដុល្លារ។
ជាមួយគ្នានេះដែរ ឃុំចំនួន៤ នៅក្នុងស្រុងស្អាង ដែលបានកាត់ចូលក្រុងតាខ្មៅកំពុងមានសន្ទុះ និងចាប់អារម្មណ៍ជាច្រើនពីអ្នកវិនិយោគ ដែលមាន ឃុំស្វាយរលំ កោះអន្លង់ចិន សិត្បូ និងរកាខ្ពស់ និងដីមួយចំហៀងទៀតនៅក្នុងស្រុកកណ្ដាលស្ទឹងផងដែរ៕
ដោយ៖ Moeun Dyna