Register Already an agent ? Login

អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅខេត្តកោះកុង នឹងបើកឱ្យហោះហើរសាកល្បងមុន ខែមីនា ឆ្នាំ២០២១

កោះកុង៖ អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នៅខេត្តកោះកុង នឹងបើកឱ្យហោះហើរសាកល្បងមុន ខែមីនា ឆ្នាំ២០២១។ បើតាមការបង្ហាញរបាយការណ៍របស់ក្រុមហ៊ុន Union Development Group (UDG) នាពេល លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ចុះពិនិត្យការសាងសង់អាកាសយានដ្ឋានខាងលើ កាលពីថ្ងៃទី១០ ដល់ ១២ ខែតុលា ឆ្នាំ២០២០។

បេសកម្មចុះពិនិត្យការសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរ ខេត្តកោះកុងរួមមាន ១- ពិនិត្យលើរបាយការណ៍នៃការសាងសង់ រាយកាណ៍ដោយក្រុមហ៊ុនខាងលើ, ២- ការចុះពិនិត្យទីតាំងគម្រោងសាងសង់, ៣- ពិភាក្សា និងផ្លាស់ប្តូរព័ត៍មានរវាង រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមការងារអាកាសយានដ្ឋាន UDG  ស្តីពីវឌ្ឍនភាពគម្រោងសាងសង់អាកាសយានដ្ឋាន។

បេកសម្មខាងលើ ក្រុមហ៊ុន UDG បានបង្ហាញថាឱ្យដឹងថា ការរៀបចំពេលវេលាសំខាន់ៗរបស់គម្រោងសាងសង់អាកាសយានដ្ឋានរួមមាន៖

- ការរៀបចំធ្វើ សុពលភាពហោះហើរ ( Flight Validation) នឹងគ្រោងបញ្ចប់នៅខែធ្នូ ឆ្នាំ២០២០

- បញ្ចប់ សុពលភាពហោះហើរ ( Flight Validation)នឹងធ្វើនៅខែ កុម្ភៈ ឆ្នាំ២០២១

- ទទួលបញ្ចប់គម្រោងសាងសង់អាកាសយានដ្ឋាន មុនថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១

- ការធ្វើការហោះហើរសាកល្បងនៅ មុនថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១

- បំពេញទទួលបញ្ចប់គម្រោងអាកាសយានដ្ឋាន ផ្សេងៗទៀត មុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១

- ទទួលគម្រោងអាកាសយានដ្ឋាន ដោយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល មុនថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២១

- ការបំពេញលក្ខខណ្ឌប្រតិបត្តិការអាកាសយានដ្ឋាន (សុំវិញ្ញាបនបត្រប្រតិបត្តិការអាកាសយានដ្ឋាន) និងចាប់ផ្តើមប្រតិបត្តិការអាកាសយានដ្ឋាន នាពាក់កណ្តាលឆមាសទី២ ឆ្នាំ២០២១។ 

បេសកម្មចុះពិនិត្យសូមបញ្ជាក់ តាមផែនការ គម្រោងព្រលានយន្តហោះនេះ នឹងត្រូវចំណាយទឹកប្រាក់ ២០០លានដុល្លារ ដោយគម្រោងទាំងមូលរួមមានការស្ថាបនាផ្លូវសម្រាប់យន្តហោះរត់ ដែលមានប្រវែងបណ្តោយ ៣២០០ម៉ែត្រ និងទទឹង ៦០ម៉ែត្រ និងស្ថានីយ៍អ្នកដំណើរ។ ក្រោយសាងសង់រួច អាកាសយានដ្ឋានអន្តរជាតិតារាសាគរ នឹងអនុញ្ញាតឱ្យយន្តហោះធុនយក្ស ប្រភេទ ប៊ូអ៊ីង ៧៧៧ និងអ៊ែរប៊ឹស A៣៤០ ចុះចតបាន៕

ដោយ៖ Moeun Dyna