ភ្នំពេញ៖ បច្ចុប្បន្ននៅទូទាំងប្រទេសមានសហគមន៍ព្រៃឈើចំនួន ៦៣៦ គ្របដណ្តប់លើផ្ទៃដីព្រៃចំនួន ៥១៨ ៥២៦ហិកតា ក្នុងនោះបានសហគមន៍ចំនួន ៤៩៦ នៅលើផ្ទៃដីព្រៃចំនួន ៤៣ ៥៨០ហិកតា ត្រូវបានចុះបញ្ជីទទួលស្គាល់ដោយក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងបានចុះកិច្ចព្រមព្រៀងព្រៃសហគមន៍ចំនួន ៤៤០ លើផ្ទៃដីព្រៃចំនួន ៣៦៥ ៣០៦ហិកតា។ យោងតាមបាយការណ៍របស់រដ្ឋបាលព្រៃឈើ។
របាយការណ៍ដ្ឋបាលព្រៃឈើបានបន្តទៀតថា ដោយឡែកខេត្តសៀមរាប មានសហគមន៍ព្រៃឈើចំនួន ៦២ គ្របដណ្តប់លើផ្ទៃដីព្រៃ ៣៤ ៦៩០ហិកតា។ បច្ចុប្បន្ន សហគមន៍ភាគច្រើនបានពឹងអាស្រ័យលើការប្រមូលអនុផលព្រៃឈើដូចជាផ្សិត ផ្លែឈើព្រៃ ឃ្មុំព្រៃ កែច្នែទ្រាំង កែច្នៃឬស្សីប្រើប្រាស់ និងលក់ ដែលអាចរកចំណូលបានជាមធ្យមពី ៨-១២លាន រៀលក្នុង១ឆ្នាំ មួយសហគមន៍។
ដើម្បីកែប្រែកម្រិតជីវភាព និងរក្សាបាននូវនិរន្តរភាពស្បៀង រដ្ឋបាលព្រៃឈើបានអនុវត្តសាកល្បងនូវជម្រើសកសិ-រុក្ខកម្មនៅក្នុងព្រៃសហគមន៍ចំនួន ៥កន្លែង ក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ ចំនួន ៨កន្លែង លើផ្ទៃដី ២ហិកតា ក្នុង១សហគមន៍ ដោយដាំកូនឈើធ្នង់ ស្តៅ និងឫស្សី នៅចន្លោះកូនឈើសហគមន៍បានដាំដំណាំកសិកម្មដូចជា ក្រូចឆ្មា ស្វាយចន្ទី ពោត សណ្តែក និងឪឡឹក។ បើតាមរបាយការណ៍ដដែល។
ដោយសារផលកសិ-រុក្ខកម្មនេះសហគមន៍អាចរកចំណូលបាន៤-៧ លានរៀលក្នុង១ឆ្នាំ ក្នុងមួយសហគមន៍បន្ថែមទៀត។ បើតាមការបន្ថែមរបស់រដ្ឋបាលព្រៃឈើ ថា ចំពោះឫស្សីដាំថ្ងៃនេះ គឺជាឫស្សីពូជសាំងម៉ុន (Dendrocalamus sp.) ដែលត្រូវបានគេហៅថាឫស្សីយក្ស ឬឫស្សីនាគ។ ឫស្សីនេះ វាមានដើមធំ អង្កត់ផ្ចឹតពី១០-៣០សង់ទីម៉ែត្រ និងមានកំពង់រហូតដល់ ២៥-៣៥ម៉ែត្រ ដែលគេដាំសម្រាប់យកដើមមកប្រើប្រាស់ជាគ្រឿងសង្ហារឹម នៅអាយុ ៥-៧ឆ្នាំ អាចប្រមូលផលបាន៕
ដោយ៖ Moeun Dyna