Register Already an agent ? Login

ការព្យាករណ៍៖ សេដ្ឋកិច្ចកម្ពុជា ឆ្នាំ២០២១ ត្រូវបានរំពឹងថាអាចនឹងងើបឡើងវិញមកក្នុងអត្រាកំណើន ៣,៥ភាគរយ

ភ្នំពេញ៖ តាមការព្យាករណ៍ សេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២១ ត្រូវបានរំពឹងថាអាចនឹងងើបឡើងវិញមកក្នុងអត្រាកំណើន ៣,៥ភាគរយ ដោយសារការរំពឹងទុកនៃការងើបឡើងវិញយឺតនៃសកម្មភាពសេដ្ឋកិច្ច ជាពិសេស ការកើនឡើងក្នុងកម្រិតទាបនៃតម្រូវការខាងក្រៅ និងទំនុកចិត្តទីផ្សារក្នុងស្រុក។ បើតាមយោងតាមសារាចរណែនាំស្ដីពី ការៀបចំផែនការយុទ្ធសាស្រ្តថវិកាឆ្នាំ២០២១-២០២៣ របស់រដ្ឋាភិបាលកម្ពុជា។

នៅក្នុងសារាចរណែខាងលើ ដែលចេញដោយរដ្ឋាភិបាលកាលពីថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២០ បានបញ្ជាក់ថា កំណើតខាងលើ ត្រូវបានគាំទ្រដោយកំណើននៃវិស័យកសិកប្រមាណ ១,៦ភាគរយ និងការងើបឡើងវិញនៃវិស័យឧស្សាហកម្ម ដែលអាចសម្រេចបានកំណើនក្នុងអត្រា ៤,១ភាគរយ ដោយសារការកើនឡើងវិញក្នុងកម្រិតទាបនៃអនុវិស័យកាត់ដេរ និងអនុវិស័យសំណង់ ខណៈដែលអនុវិស័យកម្មន្តសាលមិនមែនកាត់ដេរនៅតែបន្តកំណើនល្អប្រសើរ។

រដ្ឋាភិបាលបន្តថា ព្រមទាំងការកើនឡើវិញនៃវិស័យសេវាកម្មក្នុងអត្រាកំណើនទាប ៣,៦ភាគរយ ដោយសារការរំពឹងទុកការងើបឡើងវិញក្នុងកម្រិតទាបនូវសកម្មភាពសេដ្ឋកិច្ច ជាពិសេស ក្នុងវិស័យទេសចរណ៍ និងការប្រើប្រាស់ក្នុងស្រុក បន្ទាប់ពីវិបត្តិកូវិដ-១៩។

អត្រាអតិផរណា ត្រូវបានព្យាករថានឹងស្ថិតក្នុងកម្រិតអាចគ្រប់គ្រងបានក្នុងអត្រា ២,៨ភាគរយ ក្នុងឆ្នាំ២០២០ ដោយសារការរំពឹងទុកការកើនឡើងវិញនៃតម្រូវការ (demand shock) ម្ហូមអាហារ និងផលិតផលផ្សេងទៀតនៅ លើទីផ្សារ ស្របពេលដែលការផ្គត់ផ្គង់ត្រូវបានរំពឹងថា នឹងថមថយ ខណៈដែលថ្លៃដឹកជញ្ជូនត្រូវបានប៉ាន់ស្នានថានឹងធ្លាក់ចុះទៅតាមនិន្នាការថ្លៃប្រេងលើទីផ្សារអន្តរជាតិ។ បើតាមរដ្ឋាភិបាលដដែល បន្តទៀតថា ក្នុងឆ្នាំ២០២១ អត្រានេះ ត្រូវបានព្យាករថានឹងស្ថិតនៅក្នុងអត្រា ៣,១ភាគរយ ដោយសារការរំពឹងទុកការកើនឡើងបន្តិចមកវិញនូវថ្លៃប្រេងអន្តរជាតិ។

នៅក្នុងសារាចររបស់រដ្ឋាភិបាលបានលើកឡើងថា ឱភាពគណនីចរន្ត (រួមបញ្ចូបង្វែរ) ត្រូវបានប៉ានស្មានថា នឹងកើនឡើងដលើទំហំ ១៧,៦ភាគរយ នៃផលិតផលសរុបក្នុងស្រុក (ផសស) ក្នុងឆ្នាំ២០២០ ដោយសារការការំពឹងទុកការធ្លាក់ចុះនៃការនាំចេញ និងការធ្លាក់ចុះនៃចំណូលជារូបិយបណ្ណ ដែលបានមកពីទេសចរអន្តរជាតិ មានល្បឿនលឿនជាងការធ្លាក់ចុះនៃ ផសស។ យ៉ាងណាមិញទំហំនេះត្រូវបានព្យាករថា នឹងរួមតូចបន្តិចមកត្រឹម ១៧,៣ភាគរយ នៃ ផសស ក្នុងឆ្នាំ២០២១ ដោយសារការរំពឹងទុកនៃការងើបឡើងវិញបន្តិចនូវការនាំចេញ និងវិស័យទេសចរណ៍។

ទុនបម្រុងអន្តរជាតិសរុបក្នុងឆ្នាំ២០២០ ត្រូវបានរំពឹងថា នឹងថមថយចុះមកត្រឹម ១៦ ៩៣៧លានដុល្លារ ដោយសារការរីកធំនៃឱនភានគណនីចរន្ត រួមផ្សំនឹងការរំពឹងទុកការធ្លាក់ចុះលំហូរវិនិយោគពីបរទេស។ ទោះយ៉់ាងនេះក្ដី ទំហំនេះនៅតែអាចធានាការនាំចូលបាន ៨,៥ខែ ដោយហេតុថាការនាំចូលរបស់កម្ពុជា ក៏នឹងត្រូវថមថយផងដែរ។ ក្នុងឆ្នាំ២០២១ ទុនបម្រុងអន្តរជាតិសរុប ត្រូវបានព្យាករថា នឹងកើនឡើង ១៦ ៩៨១លានដុល្លារ និងការធានាការនាំចូលបាន ៨ខែ។

ដើម្បីសម្រេចបានតាមគោលដៅនៃ្របខណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងក្របខណ្ឌគោលនយោបាយហិរញ្ញវត្ថុសាធារណៈ រដ្ឋាភិបាលបានកំណត់គោលដៅសូចនាករហិរញ្ញវត្ថុសាធារណៈសម្រាប់ឆ្នាំ២០២១ ដូចខាងក្រោម៖

-ចំណូលក្នុងស្រុកសរុបឆ្នាំ២០២១ ត្រូវបានគ្រោងសម្រេចឱ្យបាន ១៨,៣៥ភាករយ នៃ ផសស ក្នុងនោះចំណូលចរន្តក្នុងទំហំ ១,១៧ភាគរយ នៃផសស និងចំណូលមូលធនក្នុងទំហំ ០,១៩ភាគរយនៃផសស។

-ចំណាយសរុបថវិការដ្ឋឆ្នាំ២០២១ នឹងកំណត់ក្នុងរង្វង់ ២៥,០៧ភាគរយ នៃផសស ក្នុងនោះ ចំណាយសរុបថិកាថ្នាក់ជាតិ ២៣,៩៩ភាគរយ នៃផសស និងចំណាយសរុបថវិកាថ្នាក់ក្រោមជាតិ ១,៩៤ភាគរយ នៃផសស ដោយរួមបញ្ចូលទាងឧបត្ថម្ភធនថ្នាក់ក្រោមជាតិចំនួន ០,៨៦ភាគរយ នៃផសស។

ដូច្នេះ ដោយឈរលើមូលដ្ឋានក្របខណ្ឌចំណូល និងចំណាយខាងលើ អតិរេកថវិកាចរន្តសម្រាប់ឆ្នាំ២០១២១ នឹងសម្រេចបានប្រមាណ ២,២៣ភាគរយ នៃផសស និងឱនភាពថវិកាសរុបនឹងត្រូវឡើងដល់ -៦,៧២ភាគរយ នៃផសស៕

ដោយ៖ Moeun Dyna