Register Already an agent ? Login

របាយការណ៍៖ ៦ខែឆ្នាំ២០២០ ទេសចរបរទេសមកទសស្សនាកម្ពុជាធ្លាក់យ៉ាងគំហុក ប្រមាណជិត ៧០%

ភ្នំពេញ៖ រយៈពេល ​៦ខែឆ្នាំ២០២០ ភ្ញៀវទេសចរបរទេសដែលបានមកទស្សនាកម្សាន្តនៅកម្ពុជា មានចំនួនប្រមាណ ១,១៨លាននាក់ ប្រមាណ ៦៤,៦​ភាគរយ ដែលជាអត្រាធ្លាក់ចុះយ៉ាងគំហុក នៅពេលជំងឺកូវីដ-១៩ បានវាយលុកទូទាំងពិភពលោក បូករួមទាំងកម្ពុជាផងដែរ។ បើតាមរបាយការណ៍របស់ក្រសួងទេសចណ៍។

ក្រសួងបានបន្តថា ចំនួន​ភ្ញៀវ​បរទេស​មក​ដល់​កម្ពុជា​តាម​ផ្លូវអាកាស ​តាម​ជើងហោះហើរ​មាន​ចំនួន​ជាង ៦៨​ម៉ឺន​២​ពាន់​នាក់ ក្នុង​នោះ ភ្ញៀវ​បរទេស​មក​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ​ធ្លាក់​ចុះ ​៦៤,៨​ភាគរយ តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប ៧៤,៧​ភាគរយ និង​តាម​ព្រ​លាន​យន្តហោះ​អន្តរជាតិ​កងកេង​ព្រះ​សីហ​នុ ធ្លាក់​ចុះប្រមាណ ​៨១,១​ភាគយ។

​ចំពោះភ្ញៀវបរទេស ​ដែល​មក​កម្ពុជា​តាម​ច្រកព្រំដែន​គោក មាន​ចំនួនប្រមា​ណ ​៤៤៨​ពាន់​នាក់ បាន​ធ្លាក់​ចុះ ​៥០​ភាគរយ តាមទឹកមាន​ចំនួន ​៥១​ពាន់​នាក ធ្លាក់​ចុះ ​៤០,៨​ភាគរយ។ ជាការបន្តរបស់ក្រសួងទេចរណ៍ បន្ថែមថា ភ្ញៀវ​បរទេស​ចាក​ចេញពី​កម្ពុជា​ប្រមាណ​ ១,២៣​លាន​នាក់ ធ្លាក់​ចុះ ​៦០,៣​ភាគរយ ជាមួយគ្នានេះ ភ្ញៀវ​ទេសចរ​កម្ពុជា ចំនួន ​៣១១.១៦៧​នាក់ ​ទៅ​ក្រៅប្រទេស​ក៏​មានការ​ធ្លាក់​ចុះ​ប្រមាណ​ ៦៩​ភាគរយ​។

​«ភ្ញៀវ​ទេសចរ​ចិន​នៅ​តែ​ឈរ​លំដាប់ថ្នាក់​លេខ​១​ ​មក​កម្ពុជា​ច្រើន​ជាងគេ​ ដែល​មាន​ចំនួន​ប្រមាណ ​២៧​ម៉ឺន​៥​ពាន់​នាក់ រយៈពេល ៦ខែកន្លងទៅនេះ បើប្រៀបធៀបរយៈពេលដូចគ្នា ឆ្នាំ២០១៩ ធ្លាក់​ចុះ​ប្រមាណ ៧៨,៧​ភាគរយ»។ ជាការបញ្ជាក់របសក្រសួងនៅក្នុងរបាយការណ៍ បន្ថែមទៀតថា ដោយ​មើលឃើញ​ថា​វិស័យ​ទេសចរណ៍​នៅ​តែ​រង​ផល​ប៉ះពាល់​ពី​វិបត្តិ​នៃ​ជំងឺ​រាតត្បាត​កូ​វី​ដ-​១៩ រាជរដ្ឋាភិបាល​ ​បាន​សម្រេច​លើកលែង​ពន្ធ ទៅ​លើ​វិស័យ​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន​ និង​ក្រុមហ៊ុន​ភ្នាក់ងារទេសចរណ៍ ​២​ខែ​បន្ថែម​ទៀត ​គឺ​នៅ​ខែសីហា និង​ខែកញ្ញា ក្នុងការសម្រួល​ដល់​ការ​ចំណាយ​របស់​ម្ចាស់​អាជីវកម្ម ដែល​មិន​អាច​រក​ចំណូល​បាន​ក្នុងអំឡុងជំងឺនេះ។

នៅឆ្នាំ​២០២០ តាមការ​ព្យាករ​ពី​ការ​បាត់​ចំណូល​ប្រមាណ ​៣​ពាន់​លាន​ដុល្លារ ​ពី​វិស័យ​ទេសចរណ៍។ លោក​ប៉ាក់ សុខុម រដ្ឋលេខាធិការ​ក្រសួងទែសចរណ៍ បន្តថា ការ​ព្យាករដដែល ​ភ្ញៀវ​អន្តរជាតិ​មក​ដល់​កម្ពុជា​ធ្លាក់​ចុះ​ប្រមាណ​ ៧០​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​២០៩១៕

ដោយ៖ Moeun Dyna