ភ្នំពេញ៖ រដ្ឋាភិបាលអូស្រ្តាលី នឹងបន្តផ្ដល់ហិរញ្ញប្បទាន មកកម្ពុជា ដើម្បីជាចូលរួមក្នុងកិច្ចអភិវឌ្ឍន៍ និងដោះស្រាយផលប៉ះពាល់នៃជំងឺកូវីដ-១៩ ជាមួយរដ្ឋាភិបាលកម្ពុជា តាមរយៈផែនការអភិវឌ្ឍន៍របស់អូស្រ្តាលី សម្រាប់ឆ្លើយតបនឹងជំនេះ នៅកម្ពុជា ដែលនឹងអនុវត្តក្នុងឆ្នាំ២០២០-២០២១ និងឆ្នាំ២០២០១-២០២២។ ជាការថ្លែងរបស់ លោក Pablo KANG អគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា។
ការថ្លែងរបស់ លោក Pablo KANG នៅក្នុងជំនួបកិច្ចពិភាក្សាជាមួយ លោក ឈៀង យ៉ាណារ៉ា អគ្គលេខាធិការគណៈកម្មាធិការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី៣ ខែសីហា ឆ្នាំ២០២០ បាន វាយតម្លៃខ្ពស់ចំពោះកិច្ចប្រឹងប្រែងរបស់រាជរដ្ឋាភិបាលម្ពុជា ដែលធ្វើឱ្យកម្ពុជាសម្រេចបានវឌ្ឍនភាពសង្គម-សេដ្ឋកិច្ច។
លោក បន្តថា ជាពិសេស សម្រេចបានឋានៈជាប្រទេសមានចំណូលមធ្យមកម្រិតទាប និងបានដាក់ចេញនូវគោលនយោនបាយ និងវិធានការដ៏ត្រឹមត្រូវក្នុងការគ្រប់គ្រងបាននូវការីករាលដាលនៃជំងឺកូវីដ-១៩ ក៏ដូចជារក្សាបានស្ថិរភាពសេដ្ឋកិច្ច។
ក្នុងជំនួបខាងលើ ដែលធ្វើនៅទីស្ដីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក ឈៀង យ៉ាណារ៉ា បានអរគុណរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ជានិច្ចកាលតែងតេផ្ដល់ការគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា តាមរយៈអនុវត្តផែនការហិញ្ញប្បទានសម្រាប់វិនិយោគនៅកម្ពុជា។ ជាមួយគ្នា រដ្ឋាភិបាលអូស្ត្រាលី ក៏បាននឹងកំពុងគាំទ្រកម្ពុជាយ៉ាងសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ និងស្ដារសេដ្ឋកិច្ច។
សេចក្ដីជូនដំណឹងរបស់ CDC នៅថ្ងៃខែឆ្នាំខាងលើ បានបញ្ជាក់ថា ចាប់ពីឆ្នាំ១៩៩២-២០១៩ រដ្ឋាភិបាលអូស្ត្រាលីបានផ្ដល់ហិញ្ញប្បទានឥតសំណង ដល់កម្ពុជា ប្រមាណ ១.០៣៩លានដុល្លារ ដោយផ្ដោតលើវិស័យអទិភាព ៤គឺ៖ កសិកម្ម,ហេដ្ឋារចនាសម្ព័ន្ធ, អប់រំ និងអភិបាលកិច្ច។
CDC បានបន្តថា ជាក់ស្ដែង បច្ចុប្បន្នរដ្ឋាភិបលអូស្រ្តាលី បាននឹងកំពុងអនុវត្តគម្រោង/កម្មវិធីសំខាន់ៗចំនួន ៩ដូចខាងក្រោម៖
១.កម្មវិធីច្រវាក់តម្លៃកសិកម្មដមណាក់កាលទី២ មានទំហំហិញ្ញប្បទាន ៨៤លានអូស្រ្តាលី។ ២.កម្មវិធីនិយោគក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ មានទំហំហិញ្ញប្បទាន ៤៩លានអូស្រ្តាលី។ ៣គ្រោងលើកកម្ពស់គុណភាប និងសមភាពសុខាភិបាល មានទំហំហិញ្ញប្បទាន ៦០លានអូស្រ្តាលី។ ៤.គម្រោងកែម្អផ្លូវជនបទ ដំណាក់កាលទី២ មានទំហំហិញ្ញប្បទាន ២២,៦លានអូស្រ្តាលី។ ៥.កម្មវិធីបោសសម្អាតមីនដើម្បីលទ្ធផល ដំណាក់កាលទី៣ មានទំហំហិញ្ញប្បទាន ៩លានអូស្រ្តាលី។
៦.កម្មវិធីអត្តសញ្ញណកម្មគ្រួសារក្រីក្រ មានទំហំហិញ្ញប្បទាន ៧.៣៣លានអូស្រ្តាលី។ ៧.គម្រោងអភិវឌ្ឍន៍ធនធានមនុស្សនៅអូស្រ្តាលិ ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់និងបណ្ឌិតប្រមាណ ៥០នាក់ក្នុង១ឆ្នាំ និងវគ្គសិក្សាខ្លី មានទំហំហិញ្ញប្បទាន ១៨លានអូស្រ្តាលី។ ៨. គម្រោងពន្លកចំណេះ មានទំហំហិញ្ញប្បទាន ២,៩លានអូស្រ្តាលី។ ៩កម្មវិធីសេវាប្រកបដោយសមធ៌ និងរិរន្តភាព មានទំហំហិញ្ញប្បទាន ១៥លានអូស្រ្តាលី៕
ដោយ៖ Moeun Dyna