ភ្នំពេញ៖ រយៈពេល៧ខែ ឆ្នាំ២០២០ មានភ្ញៀវទេសចរបរទេស ៣៨៩,៦៣០នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដោយទទួលចំណូលបានសរុប ១៨ ១៧០ ៩៩០ ដុល្លារ។ បើតាមសេចក្ដីប្រកាសព័ត៌មានរបស់គ្រឹះស្ថានអង្គរកាលពីថ្ងៃទី១ ខែសីហានេះ បន្តថា បើធៀបនឹងឆ្នាំ២០១៩កន្លងទៅ ចំនួនអ្នកទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរនេះ មានការថយប្រមាណ ៧២,៨៤ភាគរយ។
នៅក្នុងខែកក្កដា ឆ្នាំ២០២០ មានភ្ញៀបរទេសទិញបណ្ណចូលទស្សនាប្រមាណ ១៧៩០នាក់ ចំណូលបាន ៧៨ ៤៤០ដុល្លារ។ ជាការបន្តទៀត របស់ គ្រឹះស្ថានអង្គរ បន្ថែមថា ចំណូលដែលបានពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គ បានឧបត្ថម្ភចូលមូលនិធិមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ចំនួនសរុប ៧៧៩ ២៦០ដុល្លារ៕
ដោយ៖ Moeun Dyna