Register Already an agent ? Login

ផ្ទៃដីធ្វើស្រូវរដូវវស្សាទូទាំងប្រទេសសម្រេចបានចំនួនជាង ២លានហិកតា នៃផែនការចំនួន ២.៥លានហិកតា ស្មើនឹងជិត៨៩%

ភ្នំពេញ៖ មកទល់ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២០ ផ្ទៃដីធ្វើស្រូវរដូវវស្សា ទូទាំងប្រទេសសម្រេចបាន ២ ២៨៩ ៤៣០ហិកតា ស្មើនឹង ៨៨,៤៦ភាគរយ នៃផែនការចំនួន ២ ៥៨៨ ១៣០ហិកតា។ តាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម។

របាយការណ៍បានបន្តថា ផ្ទៃដីស្រូវជាង ២លានហិកតា ក្នុងនោះមាន ស្រូវស្រាលចំនួន ៦៨០ ១ហិកតា, ស្រូវកណ្តាលចំនួន ១ ១៥៩ ០៣២ហិកតា, ស្រូវធ្ងន់ចំនួន ៣៩៨ ៧១៨ហិកតា ស្រូវចម្ការចំនួន ១៨ ០៥៩ហិកតា ស្រូវឡើងទឹកចំនួន ៣៣ ៤៣៣ហិកតា។

របាយការណ៍បន្តទៀតថា ការប្រមូលស្រូវស្រាលដើមរដូវវស្សាបានចំនួន ៦៨ ២៦៧ហិកតា ស្មើនឹង២,៩៨ភាគរយ ដែលទទួលបានទិន្នផលជាមធ្យមចំនួន ៤,២២៨តោនក្នុងមួយហិកតា និងបរិមាណផលសរុបចំនួន ២៨៨ ៦២៦ តោន។

ដោយឡែកដំណាំឧស្សាហកម្ម សម្រេចបាន ៧២៩ ១៨០ហិកតា ស្មើនឹង៨៣,៣២ភាគរយ នៃផែនការ ៨៧៥ ២០០ ហិកតា ក្នុងនេះមាន៖ ពោតក្រហម ៨៧ ៥០៦ហិកតា, ដំឡូងមីចំនួន ៥៨៧ ១១៩ហិកតា, សណ្តែកបាយចំនួន ១៦ ៨៦៣ហិកតា, សណ្តែកដីចំនួន ៤ ៥៩៥ហិកតា, សណ្តែកសៀងចំនួន ៩ ៩៩៨ហិកតា និងអំពៅចំនួន ១១ ៣០៣ ហិកតា។ បើតាមរបាយការណ៍ដដែល បន្ថែមថា ដំណាំសាកវប្បកម្មរយៈពេលខ្លី សម្រេចបាន ៤៩ ៥៥០ហិកតា ស្មើនឹង៩៧,១៦ភាគរយ ក្នុងនេះមានបន្លែគ្រប់មុខចំនួន ៣៤ ៤៣៥ហិកតា៕

By: Dyna