ភ្នំពេញ៖ រាជរដ្ឋាភិបាល មានគម្រោងចាំបាច់និងអាទិភាពចំនួន១ នោះគឺគម្រោងពង្រីកបណ្តាញអគ្គិសនីភាវរូបនីយកម្មជនបទជំហាន៧ ដែលគម្រោងនេះ នឹងសាងសង់ខ្សែបណ្តាញបញ្ជូនរងអគ្គិសនីតង់ស្យុង ២២គីឡូវ៉ុល និង៣៥គីឡូវ៉ុល មានប្រវែងសរុបប្រមាណ ២៩៧០គីឡូម៉ែត្រ គ្របដណ្តប់ដល់ភូមិចំនួន ១៣៣ភូមិ ក្នុងខេត្តចំនួន ១៤។ បើតាមទំព័រហ្វេសប៊ុកក្រសួងរ៉ែ និងថាមពល។
ក្រសួងបានបន្តថា ខេត្តចំនួន ១៤ រួមមាន ខេត្តឧត្តរមានជ័យ, សៀមរាប, បាត់ដំបង, ប៉ៃលិន, ពោធិ៍សាត់, ក្រចេះ, ព្រៃវែង, ត្បូងឃ្មុំ, កំពង់ស្ពឺ, កំពង់ឆ្នាំង, កំពង់ធំ, ស្ទឹងត្រែង, តាកែវ និងខេត្តកំពត ព្រមទាំងដំឡើងត្រង់ស្វ័រម៉ាទ័រគ្រប់ប្រភេទ។
គម្រោងខាងលើ រដ្ឋាភិបាលចិននឹងផ្តល់កម្ចីសម្បទានប្រមាណ ៨០លានដុល្លារ គ្រោងនឹងចុះហត្ថលេខានៅខែសីហាខាងមុខ ជាមួយនឹងគម្រោង ៧ផ្សេងទៀត ដែលរាជរដ្ឋាភិបាលកម្ពុជា-ចិន។ បើតាមគេហទំព័រសមាគមន៍សំណង់កម្ពុជា បានបន្តថា ក្នុងនោះ ថវិកាបដិភាគរពីរាជរដ្ឋាភិបាលកម្ពុជា ប្រមាណ ៥ភាគរយ និង ៩៥ភាគរយ ជាកម្ចីពីប្រទេសចិន។
បន្ទាប់ពីចុះហត្ថលេខា មិនយូរទេព្រោះជាទូទៅថវិកាដែលទទួលបានពីចិន មានភាពងាយស្រួល មានការអនុគ្រោះ ហើយគម្រោងបណ្តាញអគ្គិសនីរងនេះ នឹងរួមចំណែកក្នុងរង្វង់ ១ភាគរយ នៃភូមិក្នុងក្របខណ្ឌទូទាំងប្រទេស។ បើតាមការលើកឡើងរបស់ លោក វ៉ិចទ័រ ហ្សូណា ជាអ្នកនាំពាក្យក្រសួងរ៉ែ បានបញ្ជាក់ «ភូមិប្រមាណ ៩៨ភាគរយប៉ុណ្ណោះ រំពឹងថានឹងភ្ជាប់បណ្តាញអគ្គិសនីប្រើប្រាស់»៕
ដោយ៖ឌីណា