Register Already an agent ? Login

ស្រុកចំនួន ៣ នៅខេត្តកំពង់ចាម ផ្ទៃដីសរុបចំនួន ៤ ៩២៥ហិកតា ពាល់ដោយគ្រោះរាំងស្ងួត

ភ្នំពេញ៖ ស្រុកចំនួន ៣​ នៅខេត្តកំពង់ចាម ផ្ទៃដីសរុបចំនួន ៤ ៩២៥ហិកតា ពាល់ដោយគ្រោះរាំងស្ងួត មានស្រុកជើងព្រៃ ៥៥៣ហិកតា, ស្រុកបាធាយចំនួន ៤ ១៤៥ហិកតា និងស្រុកព្រៃឈរ ២២៧ហិកតា។ តាមការឱ្យដឹង ពីគណីហ្វេប៊ុក លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម នៅថ្ងៃទី២៧ ខែកក្កដានេះ បន្តថា នៅយប់ថ្ងៃទី២៣ ខែឆ្នាំដដែល នៅតាមបណ្តាស្រុក ដែលបានជួបប្រទះនឹងគ្រោះរាំងស្ងួត បានទទួលទឹកភ្លៀង ដែលអាចជួយសង្គ្រោះបាន។

លោក រដ្ឋមន្រ្តីបានបន្តថា គិតមកត្រឹមថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២០ ខេត្តកំពង់ចាមបានសម្រេចការងារបង្កបង្កើនផលស្រូវរដូវវស្សា ឆ្នាំ២០២០ លើផ្ទៃដីចំនួន ៧២ ៧០១ហិកតា ស្មើនឹង ៨៤,០៩ភាគរយ នៃផែនការ ៨៦ ៤៦១ហិកតា។

លោក វេង ​សាខុន បន្តទៀតថា ចំនួ​នផ្ទៃដីខាងលើមាន មានស្រូវស្រាលចំនួន ៣៥ ៥៣២ហិកតា ស្មើនឹង ២០៣,៩៧ភាគរយនៃផែនការចំនួន ១៧ ៤២០ហិកតា, ស្រូវបង្កើនរដូវ អនុវត្តបានចំនួន ១២ ០១០ហិកតា ស្មើនឹង ១២៥,៧៧ភាគរយ នៃផែនការចំនួន ៩ ៥៤៩ហិកតា, ស្រូវកណ្តាល អនុវត្តបានចំនួន ១៨ ៨៧៤ហិកតា ស្មើនឹង ៥៨,៧១ភាគរយ នៃផែនការចំនួន ៣២ ១៥០ហិកតា, ស្រូវធ្ងន់ អនុវត្តបានចំនួន ១៨ ២៩៥ហិកតា ស្មើនឹង ៤៩,៥៩ភាគរយ នៃផែនការចំនួន ៣៦ ៨៩១ហិកតា។

លោក បញ្ជាក់ «ចំពោះការប្រមូលផលស្រូវស្រាលបង្កើនរដូវសម្រេចបានចំនួន ៤៨៦ហិកតា ដោយទទួលបានបរិមាណផល ១៩៧១តោន»។

លោក រដ្ឋមន្រ្តីបានបន្ថែមថា នៅខេត្តកំពង់ចាមដដែល ដំណាំឧស្សាហកម្ម និងសាកវប្បកម្ម រដូវវស្សា សម្រេចបាន ៤២ ៥៧២ហិកតា ស្មើនឹង ៨៥,៧៧ភាគរយ នៃផែនការ ៤៩ ៦៣៣ហិកតា ក្នុងនោះមានដូចខាងក្រោម៖

ពោត អនុវត្តបានសរុប ៨ ៨០៥ហិកតា ស្មើនឹង ១៣១,៣៦ភាគរយ នៃផែនការ ៦ ៧០៣ហិកតា ក្នុងនេះមានពោតក្រហម អនុវត្តបាន ៧ ០៤៦ហិកតា, ដំឡូងឈើ អនុវត្តបានសរុប ២០ ៣៦២ហិកតា ស្មើនឹង៩៤,២៤ភាគរយ នៃផែនការចំនួន ២១ ៦០៧ហិតា។

ដំឡូងជ្វាអនុវត្តបានសរុបចំនួន ៧ហិកតា ស្មើនឹង ៤,១២ភាគរយ នៃផែនការចំនួន ១៧០ហិកតា, សណ្តែកបាយអនុវត្តបានសរុបចំនួន ១៨៩ហិកតា ស្មើនឹង ៨,៣៣ភាគរយ នៃផែនការ ២ ២៦៩ហិកតា, សណ្តែកដី អនុវត្តបានសរុប ៥៩៦ហិកតា ស្មើនឹង ៣៤,២៥ភាគរយ នៃផែនការចំនួន ១ ៧៤០ហិកតា។

ល្ងអនុវត្តបានសរុបចំនួន ៥ ២៤៣ហិកតា ស្មើនឹង ៧៧,៣៤ភាគរយ នៃផែនការចំនួន ៦ ៧៧៩ហិកតា, អំពៅ អនុវត្តបានសរុប ២៣៩ហិកតា ស្មើនឹង ៣៦,៦៦ភាគរយ នៃផែនការចំនួន ៦៥២ហិកតា, បន្លែគ្រប់មុខ អនុវត្តបានសរុបចំនួន ៧ ១៣១ហិកតា ស្មើនឹង ១៣៩,៥៥ភាគរយ នៃផែនការចំនួន ៥ ១១០ហិកតា៕

ដោយ៖ឌីណា