ភ្នំពេញ៖ លទ្ធផលការងារបង្កបង្កើនផលរដូវវស្សានៅទូទាំងប្រទេស គិតមកទល់ថ្ងៃទី២៧ ខែកក្កដានេះ ផ្ទៃដីដំណាំស្រូវ (ស្ទូង ព្រោះ និងបុក) ចំនួន ២ ២០៣ ៨៦៩ហិកតា នៃផែនការចំនួន ២ ៥៨៨១៣០ហិកតា ស្មើនឹង ៨៥,១៥ភាគរយ។ បើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម។
ផ្ទៃដីជាង ២លានហិកតាខាងលើ ក្នុងនោះមាន ស្រូវសាលចំនួន ៦៦៤ ១៥២ហិតា, ស្រូវកណ្ដាលចំនួន ១ ១០៩ ៨២៤ហិកតា, ស្រូវធ្ងន់ចំនួន ៣៧៩៥៨០ហិកតា, ស្រូវចម្ការចំនួន ១៨ ០៥៩ហិកតា និងស្រូវឡើងទឹកចំនួន ៣៣ ១៥៤ហិកតា។ បើតាមរបាយការណ៍នាយកដ្ឋានកសិកម្ម បញ្ជាក់ «ផ្ទៃដីភ្ជួររាស់មានចំនួន ២ ៣៩២ ១៩៥ហិកតា ក្នុងនេះប្រើគ្រឿងយន្ត ២ ៣៧៥ហកិកតា ស្មើនឹង ៩៩,២៨ភាគរយ និងគោក្របី ១៧ ១២៦ហិកតា ស្មើនឹង ០,៧២ភាគរយ នៃផ្ទៃដីដែលបានភ្ជួរាស់»។
របាយការណ៍ខាងលើបានបន្តថា ផ្ទៃដីប្រមូលផលស្រូវចំនួន ៥៦ ៦៦៩ហិកតា ស្មើនឹង ២,៥៧ហិកតា នៃផ្ទៃដិអនុវត្ត ទិន្នផលមធ្យម ៤,២៣២តោនក្នុង១ហិកតា និងប្រមានផល ២៣៩ ៨១៤តោន។
ជាមួយគ្នានេះ ដំណាំសាកវប្បកម្មរយៈពេលខ្លី មានផ្ទៃដីបង្កបង្កើនផលចំនួន ៤៨ ៩២៥ហិកតា នៃផែនការចំនួន ៥១ ០០០ហិកតា ស្មើនឹង ៩៥,៩៣ភាគរយ ក្នុងនោះ ដំណាំសំខាន់ៗរួមមាន ពោតសចំនួន ៩ ២៣៤ហិកតា ដំឡូងជ្វាចំនួន ២ ៨៩០ហិកតា និងបន្លែគ្រប់មុខចំនួន ៣៣ ៩០២ហិកតា។ បើតាមរបាយការណ៍ដដែល។
នៅក្នុងរបាយការណ៍បានបន្ថែមថា ដំណាំឧស្សាហកម្មរយៈពេលខ្លី មានផ្ទៃដីបង្កបង្កើនផលចំនួន ៧២៣ ៨៣៩ហិកតា នៃផែនការចំនួន ៨៧៥ ២០០ហិកតា ស្មើនឹង ៨២,៧១ភាគរយ ក្នុងនោះដំណាំសំខាន់ៗរួមមាន ពោតក្រហមចំនួន ៨៧ ២១៧ហិកតា ដំឡូងមីចំនួន ៥៨៣ ៤៦៤ហិកតា សណ្ដឺកបាយចំនួន ១៦ ៧៩២ហិកតា សណ្ដែកដីចំនួន ៤ ៥៥៣ហិកតា សណ្ដែកសៀងចំនួន ៨ ៧៦២ហិកតា និងអំពៅ ១១ ២៦៥ហិកតា៕
ដោយ៖ឌីណា