Register Already an agent ? Login

រដ្ឋាភិបាលសម្រេចបង្កើតសាជីវកម្មធានាឥណទាន ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ក្នុងវិបត្តិជំងឺកូវីដ-១៩

ភ្នំពេញ៖ រាដ្ឋាភិបាលបានសម្រចបង្កើតសាជីវកម្មធានាឥណទាន ជាយន្តការឆ្លើយតបបន្ទាន់ ស្របតាមវិធានការជុំទី៤ ដើម្បីគ្រប់គ្រងផលប៉ះពាល់លើវិស័យសំខាន់ៗនៃសេដ្ឋកិច្ចជាតិ ក្នុងដំណាក់កាលនៃវិបត្តិជំងឺកូវីដ-១៩ និងស្ដារ ជំរុញកំណើនសេដ្ឋកម្ពុជា ក្រោយចប់ពីវិបត្តិជំងឺនេះ។ បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច នៅថ្ងៃទី ២៣ ខែកក្កដា នេះ។

ឥណទានសារជីវកម្មធានានេះ មានតួនាទីផ្តល់សេវាធានាឥណទាន ដល់ក្រុមហ៊ុនអាជីវកម្ម-ធុរកិច្ច នៅក្នុងវិស័យអាទិភាព ដែលទទួលរងនូវផលប៉ះពាល់ធ្ងន់ធ្ងរពីវិបត្តិជំងឺកូវីដ-១៩ ដើម្បីបង្កើនលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ទុនបង្វិលរបស់ក្រុមហ៊ុនទាំងនោះ សំដៅធានាបានិរន្តភាពអាជីវកម្ម និងសម្របទៅតាមបរិបទថ្មីនៃធុរកិច្ចបន្ទាប់ពីវិបត្តិជំងឺកូវីដ-១៩។ ជាការបញ្ជាក់នៅក្នុងសេចក្ដីប្រកាសខាងលើ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមានអគ្គនាយកដ្ឋានឧស្សាហកម្មហិរញ្ញវត្ថុ ជាសេនាធិការ នឹងបន្តនិតិវិធីរៀបចំក្របខណ្ឌបទប្បញ្ញត្តិ លិខិតបទដ្ឋានចាំបាច់ និងសហការជាមួយភាគីពាក់ព័ន្ធ ដើម្បីដាក់ឱ្យដំណើរការសារជីវកម្មធានាឥណទាននេះ ឱ្យបានឆាប់។ ជាការបន្តនៅក្នុងសេចក្ដីប្រកាសរបស់ក្រសួងសេដ្ឋកិច្ច បន្តថា បន្ទាប់ពីពិភាក្សាអំពីគោលបំណង ទម្រង់នៃការបង្កើត បញ្ហាប្រឈមដែលរំពឹងទុកក្នុងដំណើរការនៃការបង្កើត និងផែនការសកម្មភាពនៃការអនុវត្តគម្រោង អង្គប្រជុំបានឯកភាពជាគោលការលើទស្សនាទានសម្រាប់បង្កើតសាជីវកម្មធានាឥណទាននៅកម្ពុជា។

ក្រសួងសេដ្ឋកិច្ចបានបន្ថែមថា ទន្ទឹមនេះ ដើម្បីធានាថា សាជីវកម្មធានាឥណទានផ្តល់ការធានាឥណទានចំទិសដៅ ប្រកបដោយប្រសិទ្ធិភាព នៅក្នុងដំណាក់កាលបន្តាន់ នៃវិបត្តិកូវីដ-១៩ នេះ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនឹងរៀបចំគោលនយោបាយសម្រាប់ការផ្តល់ធានាឥណទាននេះ ដោយកំណត់វិស័យ ប្រភេទក្រុមហ៊ុន និងប្រភេទអាជីវកម្ម ជាដើម ដែលមានសក្តានុពលទួលបានការធានាឥណទានពីសាជីវកម្មធានឥណទានកម្ពុជា។

បើតាមសេចក្ដីប្រកាសបានបន្ថែមទៀតថា កាលពីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ នៅទីស្ដីការក្រសួងសេដ្ឋកិច្ច លោក អូន ព័ន្ថមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួអសេដ្ឋកិច្ចបានដឹកនាំកិច្ចប្រជុំស្ដីពី ​«រៀបចំឯកទស្សនាទានសម្រាប់បង្កើតសាជីវកម្មធានាឥណទាន(Credit Guarantee) នៅកម្ពុជា» ដែលមានការចូលរួមពីមន្រ្តីជំនាញរបស់ក្រសួង និងមន្រ្តីជំនាញអន្តរជាតិផងដែរ៕

ដោយ៖ឌីណា